បើកបរមិនប្រយ័ត្នដូចគ្នាមួយលឿនមួយបត់ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពេញទំហឹងក្រឡាប់ផ្ងារជើងទៅសង្កត់រថយន្តព្រូសរងការខូចខាតមួយទៀត…

356

ភ្នំពេញ÷បុរសម្នាក់បើកកង់បីឥណ្ឌាក្នុងល្បឿនលឿនមិនបានមើលរថយន្តឡិចសុីសRX300 បត់ឆ្លងផ្លូវនៅខាងមុខជ្រុលទៅបុកពេញទំហឹង មណ្តាលឲ្យកង់បីឥណ្ឌាមួយគ្រឿងក្រឡាប់ផ្ងារជើងហើយខ្ទាតរមៀលទៅសង្កត់និងរថយន្តតូយីតាព្រូសមួយគ្រឿងទៀតដែលគេបានចតទុកនៅមុខផ្ទះរបស់គេរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបរម៉ូតូកង់បីឥណ្ឌាបានរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនតាមរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវបេតុងស្ថិតក្នុងភូមិប៉ប្រក ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ យោងតាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងបានឃើញបុរសម្នាក់បើករថយន្តឡិចសុីស!RX300ពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AQ-8068 បើកបរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីត្បូងមកជើង ខណៈពេលមកដល់ត្រង់នឹងចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសម្នាក់បើកកង់បីឥណ្ឌាពណ៌សមួយគ្រឿងក្នុងល្បឿនលឿនដូចហោះក្នុងទិសដៅបញ្ច្រាស់គ្នាមកបុកជាមួយនឹងរថយន្តឡិចស៊ីសRX300 ដែលកំពុងបត់ឆ្លងផ្លូវចំផ្នែកកង់ខាងមុខចំហៀងខាងឆ្វេងបណ្ដាលឲ្យក្រឡាប់ផ្ងារជើងហើយខ្ទាតរមៀលទៅសង្កត់ជាមួយនឹងរថយន្តព្រូសពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BI-0606 ដែលម្ចាស់បានកត់ទុកនៅមុខផ្ទះ រងការខូចខាតយ៉ាងដំណំ បណ្ដាលឲ្យអ្នកបើកកង់បីឥណ្ឌាម្នាក់រវល់របួសយើងធន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ក្រោយកើតហេតុហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តដែលបានរងការខូចខាតទាំងពីគ្រឿងហ្នឹងកង់បីឥណ្ឌាយកទៅរក្សាទុកនៅឯណាចរាចរណ៍ផ្លូវគោក ខណ្ឌពោធិ៍សែនជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ

រាយការណ៍ដោយ-P.23