បុរសម្នាក់ត្រូវបានស្លា–ប់បាត់បង់ជីវិតក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តយូឌុបបុកជាមួយនឹងម៉ូតូពេញទំហឹងនៅតាមផ្លូវជាតិលេខ-៤…

416

ភ្នំពេញ៖រថយន្តម៉ាកយូឌុបមួយគ្រឿងបើកបុកម៉ូតូជនរងគ្រោះពេញទំហឹងនៅតាមបណ្ដោយផ្លូវជាតិលេខ-៤ បណ្ដាលឲ្យបុរសម្នាក់ស្លា-ប់បាត់បង់ជីវិតភ្លាមៗនៅក្នុងថ្លុកឈា-មយ៉ាងអាណោចអាធ័មចំណែកម៉ូតូជនរងគ្រោះរងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កក៍បានព្យាមបើករត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋធំដេញឃាត់បាន ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ត្រង់ម្ដុំគេលក់សាច់ក្រក ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ-៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំនូល រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មាន ឈ្មោះ សៅយ៉ា ភេទប្រុស អាយុ២៧ មុខរបរជាបុគ្គលិកលក់រថយន្ត មានស្រុកកំណើតរស់នៅភូមិត្រពាំងស្ដៅ ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត យោងតាមប្រភពព័ត៌មានពីមិត្តភ័ក្ររបស់ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេជាមួយនឹងមិត្តភ័ក្រជាច្រើនបានជួបជុំគ្នាផឹងសុីនៅម្ដុំបែកចានក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល ដល់ពេលស្រវឹងរៀងខ្លួនជនរងគ្រោះក៍បានសុំលាមិត្តភ័ក្រ្ដចេញមកមុនប្រញ៉ាប់ត្រឡប់មកព្រែកព្នៅ ហើយក៍ទាញម៉ូតូរបស់ខ្លួនម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២១ ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IR-1137 ឡើងជិះធ្វើដំណើរមកតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត ខណៈពេលដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តម៉ាកយូឌុកក្បាលពណ៍សមួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ02 3-4036 ប្រភេទរថយន្តធំសណ្ដោងរុឺម៉កបើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាជ្រុលមកបុកចំពីមុខពេញទំហើងបណ្ដាលឱ្យជនរងគ្រោះដួលបោកទៅនឹងថ្នល់ស្លា-ប់ នៅក្នុងឃ្លុបឈាមយ៉ាងអាណោចអាធ័ម រីឯរថយន្តបង្កក៏បានព្យាយាមបើករត់ជាច្រើនរយម៉ែត្រទើបឈប់ហើយបើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រម៉ោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមរួចទាក់ទងទៅផ្នែកជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំម្ចាស់ឬថៅរថយន្តចូលខ្លួនមកដោះស្រាយគ្នាទៅតាមនីតិវិធី ។

ចំណែកសាកស-ពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ក៏បានប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី

រាយការណ៍ដោយ-P.23