រថយន្តធុនធំចង្កូតស្ដាំបើកវ៉ាមកប៉ះជាមួយនឹងរថយន្តម៉ាកស្តារិចបណ្ដាលរងការខូចខាតបាក់កញ្ចក់អស់មួយចំហៀង…

312

ភ្នំពេញ៖រថយន្តធុនធំចង្កូតស្ដាំបើកបរដោយបុរសម្នាក់វ៉ាជែងគេឯងជ្រុលទៅប៉ះជាមួយនឹងរថយន្តម៉ាកស្តារិចបណ្ដាលឲ្យរងការខូចខាតបាក់កញ្ចក់អស់មួយចំហៀងដោះស្រាយគ្នាមិនត្រូវផ្អើលដល់អ្នកធ្វើដំណើរនឹងសមត្ថកិច្ច ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង២០យប់ ថ្ដៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចនឹងដកអានអាកាសទើបតែនឹងសាងសង់ថ្មី ស្ថិតតាមបណ្ដោយធ្វើផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី០៣ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកស្តារិចពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AV-3344 បើកធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៍ស្រាប់តែមានបុរសម្នាក់បើករថយន្តធុនធំក្បាលពណ៍សមួយគ្រឿងពាក់ស្លាកលេខចង្កូតស្ដាំPP-0205 បើកវ៉ាជែងមកប៉ះជាមួយនឹងរថយន្តស្តារិចបណ្ដាលឲ្យបាក់កញ្ចក់អស់មួយចំហៀងចចារគ្នាមិនត្រូវជជែកផ្អើលសមត្ថកិច្ចាចុះជួយធ្វើការសម្របសម្រួលទាំងយប់ ។

ក្រោយមកសមត្ថកិច្ចក៍បានឲ្យភាគីខាងរថយន្តបង្កសងជាសំណងរាល់ការខូចខាត់ទៅភាគីខាងជនរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុហេតុហើយក៏បានបើករថយន្តបន្តដំណើរទៅមុខទៀតរាងៗខ្លួន

រាយការណ៍ដោយ-P.23