រថយន្តហាយឡិនឌ័រព្រលះគ្នាជាមួយនឹងម៉ូតូទាំងព្រឹកបណ្ដាលឲ្យខ្ទាតចូលទៅនៅក្រោមកង់រថយន្តរងការខូចខាតម្ចាស់ព្រលឹងចុងសក់នៅផ្លូវ១៥៤…

321

ភ្នំពេញ៖បុរសម្នាក់កំពុងតែជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៥៤កែងនឹងផ្លូវលេខ៤៩ ត្រូវបានរថយន្តមួយគ្រឿងបើកមកបុកហើយកៀរបណ្ដាលឲ្យខ្ទាតចូលទៅនៅក្រោមកង់រងការខូចខាតយ៉ាងដំណំម្ចាស់ព្រលឹងចុងនៅចុងសក់រួចផុតពីសេចក្ដីស្លាប់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ១៥៤ កែងនឹងផ្លូវលេខ៤៩ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី០៣ ខណ្ឌដូចពេញ រាជធានីភ្នំពេញ យោងតាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេរីចាស់ ពណ៍ឈាមជ្រូកមួយគ្រឿងពាក់ស្លាកលេខ-7823-ភព-1 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៥៤ ខណៈពេលមកដល់ត្រង់នឹងកែងផ្លូវ៤៩ក៍ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកហាយឡិនឌ័រពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AJ-2785 បើកបរក្នុងល្បឿនលឿនជ្រុលមកបុកបណ្ដាលឲ្យម៉ូតូជនរងគ្រោះខ្ទាតចូលទៅនៅក្រោមកង់រថយន្ត ម្ចាស់ព្រលឹងចុងសក់សំណាងល្អរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះដល់ទីតាំងនោះភ្លាមដើម្បីធ្វើការវាស់វែងរួចរាល់ក៍បានយកម៉ូតូនឹងរថយន្តមកដាក់អែបខាងទុកឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាសងជាសំណងទៅដល់ជនរងគ្រោះដើម្បីបញ្ចប់រឿង។

រាយការណ៍ដោយ-P.23