ប្រទេសចិនត្រូវបានគេចាត់ទុកថាជាដៃគូកំពូលរបស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអាស៊ី

313

ការស្ទង់មតិមួយរបស់ក្រសួងការបរទេសជប៉ុនបានបង្ហាញថា ទស្សនៈរបស់បណ្តាថ្នាក់ដឹកនាំអាមេរិកកាន់តែច្រើនបានចាត់ទុកថា ប្រទេសចិនគឺជាដៃគូដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអាស៊ីដែលផ្តល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសដទៃទៀត។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍កាលពីថ្ងៃសៅរ៍ថា ដោយយោងតាមការស្ទង់មតិនេះដែលត្រូវបានធ្វើឡើងចាប់ពីខែធ្នូ ឆ្នាំ ២០២០ ដល់ខែមករា ឆ្នាំ ២០២១ បានឱ្យដឹងថា នៅពេលត្រូវបានស្នើឱ្យជ្រើសរើសដៃគូសំខាន់បំផុតរបស់សហរដ្ឋអាមេរិកក្នុង​ចំណោមបណ្តាប្រទេសនៅទ្វីបអាស៊ី និងបណ្តាប្រទេសដែលនៅក្បែរនោះ មាន ៣៥ភាគរយនៃទស្សនៈថ្នាក់ដឹកនាំចំនួន ២០០នាក់មកពីវិស័យផ្សេងៗបានជ្រើសរើសយកប្រទេសចិន ខណៈដែល ៣៣ភាគរយបានជ្រើសរើសយកប្រទេសជប៉ុន។

ភាគរយនៃការស្ទង់មតិដែលបានជ្រើសរើសយកប្រទេសចិនបានកើនឡើងគួរឱ្យកត់សម្គាល់ពី ១៨ភាគរយនៅក្នុងការស្ទង់មតិកាល​ពីមួយឆ្នាំមុន ខណៈដែលចំនួនអ្នកដែលជ្រើសរើសយកប្រទេសជប៉ុនបានធ្លាក់ចុះពី ៤២ភាគរយ។

ទន្ទឹមនឹងនេះដែរ ៩ភាគរយនៃអ្នកឆ្លើយសំណួរបានជ្រើសរើសយកប្រទេសអូស្ត្រាលីនៅក្នុងការស្ទង់មតិប្រចាំឆ្នាំនេះ ហើយប្រទេសកូរ៉េ​ខាងត្បូងស្ថិតនៅលំដាប់ទី ៤ គឺបានចំនួន ៧ភាគរយ។

ក្នុងចំណោមការស្ទង់មតិដែលបានមើលឃើញថា ប្រទេសចិន គឺជាដៃគូដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិកនោះ ដោយយោងទៅលើ​ហេតុផលកត្តាសេដ្ឋកិច្ចដែលសំដៅទៅលើទំនាក់ទំនងពាណិជ្ជកម្មដែលមានចំនួន ៥៦ភាគរយ និង ២៣ភាគរយសំដៅទោលើភាពខ្លាំង​នៃសេដ្ឋកិច្ចរបស់ប្រទេសនោះ៕

ប្រភព៖ក្រសួងព័ត៌មាន