ប្រទះឃើញសពយុវជនម្នាក់ដេកស្លាប់ហើយមានដែកទីបនៅក្បែខ្លួន

420

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធទាំងយប់ ដោយសាតែបានប្រទះឃើញសាកសពយុវជនម្នាក់ដេកស្លាប់នៅឆ្ងាយប្រហែលជា ៤៥ម៉ែត្រ ពីម៉ូតូរបស់ខ្លួន ហើយមានដែកទីបមួយកំណាត់នៅក្បែនោះទៀតផង ទើបប្រជាពលរដ្ឋដាក់ការសង្ស័យថាជាករណីហិង្សាវាយសម្លាប់ ។

ហេតុការគួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១២នឹង៣០នាទី យប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុងជាប់នឹងច្រកផ្លូវចូលវត្តពោធិញាណ ក្នុងសង្កាត់បឹងទំពុនទី០២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  ។ សពជនរងគ្រោះមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណរបស់គាត់នៅឡើយទេ ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ ជនរងគ្រោះជិម៉ូតូមួយគ្រឿងម៉ាក-SUZUkI Nek ពណ៍សពាក់ស្លាកលេខភ្នំពេញ1FQ-6468 ដួលនៅឆ្ងាយពីសាកសព ប្រហែលជា៤៥ ម៉ែត្រ ហើយបានរងការខូចខាតយ៉ាងដំណំទៀតផង។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឮសូសម្លេងលាន់ប្រាវ ហើយមានសម្លេងមនុស្សនិយាយគ្នា ស្រាប់តែពួកគាត់ចេញមករកមើលឃើញតែសពជនរងគ្រោះដេកស្លាប់នៅក្រោមសំយាបផ្ទះរបស់គេបាត់ទៅហើយទើបនាំគ្នារាយការណ៍ជូនទៅដល់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល នៅកន្លែងកើតហេតុ ។

ក្រោយពីបានទទួលដំណឹងនេះភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងនោះភ្លាមដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានយកខ្សែចងជុំវិញកន្លែងសាកសព រួចក៏បានទាក់ទងទៅផ្នែកមន្រ្តីជំនាញ   ឲ្យចុះមកធ្វើកោសល្យវិច្ច័យ និងត្រួតពិនិត្យមើលទៅលើសាកសព ថាតើជាករណីអ្វីឲ្យពិតប្រាកដ។

=រាយការណ៍ដោយ-P.23