រថយន្តស៊េរីទំនើបម៉ាក Range Rover បើកបរដោយនារីវ័យក្មេងរូបស្រស់ម្នាក់ទៅបុករះម៉ូតូនឹងកង់បីឥណ្ឌានៅផ្លូវព្រះមុន្នីរ៉េតបណ្ដាលឲ្យរងរបួសធ្ងន់០២នាក់…

291

ភ្នំពេញ÷ នារីវ័យក្មេងរូបស្រស់ម្នាក់បើករថយន្ថស៊េរីទំនើបម៉ាក Range Rover ក្នុងល្បឿនលឿនមិនប្រយ័ត្នក័លបានជ្រុលទៅបុកជាមួយនឹងម៉ូតូម៉ាកស្មើពេញទំហឹង បណ្ដាលឲ្យឲ្យបុរសពីនាក់រងរបួសធ្ងន់ត្រូវបានរថយន្តសុំមួយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកជាមួយនឹងបីឥណ្ឌាមួយគ្រឿងទៀតបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង៣០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការនេះបានកើតឡើងគេបានឃើញបុរសពីនាក់ជិះម៉ូតូម៉ាកស៊ុមើពណ៍សលាយខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GE-6547 ជិះឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមិនីរ៉េត វណ្ណៈពេលមកដល់ត្រង់ចំណុចនិងភ្លើងស្តុបកែងវត្តមហាមន្ត្រីក៏ស្រាប់តែមាននារីវ័យក្មេងរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបម៉ាក់-Range Rover ពណ៍មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BJ-6128 បើកបរដោយនារីវ័យក្មេងរូបស្រស់ម្នាក់ក្នុងល្បឿនលឿនហើយជ្រុលមកបុកជាមួយនិងម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យបុរសពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ  រីឯរថយន្តបង្កនៅមិនទាន់អស់ល្បឿនបានជ្រុលទើបបុកជាមួយនឹងកង់បីឥណ្ឌាពណ៍សមួយគ្រឿងទៀតបណ្ដាលឲ្យបែកកញ្ចក់នឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរតែសំណាងល្អម្ចាស់មិនបានរងការគ្រោះថ្នាក់នោះទេរីឯអ្នកបើកបររថយន្តបង្កបានព្យាយាមចុះគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមរួចទាក់ទងត្រូវផ្នែកជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កនឹងកង់បីឥណ្ឌាជាមួយនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ

រាយការណ៍ដោយP.23