បើករថយន្តកុងតីន័រងោកមួយភាំងរ៉េចង្កូយទៅឡើងសួនច្បារពុះចែកទ្រូងផ្លូវបន្តទៅបុកបង្គោលភ្លើងមួយដើមបាក់រាប…

258

ភ្នំពេញ៖ បុរសម្នាក់សង្ស័យអត់ងងុយងោកមួយភាំងបើករថយន្តកុងតឺន័រ មួយគ្រឿងបានរេចង្កូត ឡើងសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកជាមួយនឹងបង្គោលភ្លើងមួយដើមបណ្ដាលឲ្យបាក់រាបដល់ដី តែសំណាងល្អមិនបង្កឲ្យមានអ្នកធ្វើដំណើរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ត្រូវថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ០៥ ក្នុងសង្កាត់គីឡូម៉ែត្រទី០៦ ខណ្ឌឬស្សីកែវ រាធានីភ្នំពេញ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុណ៍ការនេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3D-0274 បើកបរតាមបណ្ដោយផ្លូវជាតិលេខ០៥ ក្នុងទិសដៅពីជើងមកត្បូង ខណៈពេលមកដល់ត្រង់ចំណុចគីឡូម៉ែត្រលេខ០៦ ក៍បានរេ៉ចង្កូតឡើងទៅលើសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងមួយដើមទៀតទើបរថយន្តអស់ល្បឿនទៅមុខលែងរួច។ ក្នុងហេតុការនេះមិនបណ្ដាលឲ្យមាននណាម្នាក់រងរោងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះឡើយ ចំណែករថយន្តបានរងការខូចខាតមួយចំហៀងផ្នែកខាងឆ្វេងនិងរងការខូចខាតបង្គោលភ្លើងដែលជាសម្បត្តិរបស់រដ្ឋ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋានខណ្ឌឬស្សីកែវ បានចុះដល់ទីតាំងកើតហេតុនោះភ្លាមរួចហើយក៍បានឃាត់ខ្លួនតៃកុងរថយន្តបង្កមកកាន់ប៉ុស្តិ៍ នគរបាលគីឡូម៉ែត្រលេខ០៦រួចក៍បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យមកទទួលយករថយន្តនិងតៃកុងទៅសាកសួរ ដើម្បីដោះស្រាយគ្នាតាមនិតិវិធីច្បាប់

រាយការណ៍ដោយ-P.23