ជនជាតិចិនស្រវឹងស្រាជោគជាំបើករថយន្តក្រឡាប់បីបួនត្រឡប់បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងល្អនាក់បើកបររងរបួសស្រាល…

294

ភ្នំពេញ៖ជនជាតិចិនស្រវឹងស្រាជោគជាំបើករថយន្តក្នុងល្បឿនលឿនបណ្ដាលឲ្យដាច់ក្រឡេក្រឡាប់បីបួនត្រឡប់រងការខូចខាតអស់ទៅតែទាំងស្រុងសំណាងល្អនាក់បើកបរនឹងនាក់រួបដំណើរនៅក្នុងរថយន្តបានរងរបួសស្រាល ។

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង២៥នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចនិងបុរីពិភពថ្មី០៣ សង្កាត់កន្ទូក ខណ្ឌកំបូល រាជធានីភ្នំពេញ យោងតាមប្រភពព័ត៌មានប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការនេះបានកើតឡើងឋគេបានឃើញជនជាតិចិនចំនួនពីនាក់បើករថយន្តម៉ាកRAV4 ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2L-1224 បើកបរតាមបណ្ដោយផ្លូវបេតុងក្នុងល្បឿនលឿនហើយមានស្ថានភាពស្រវឹងជោគជាំខណៈពេលមកត្រង់ចំណុចនឹងបុរីពិភពថ្មី០៣ក៍បានរ៉េចង្កូតជ្រុលទៅធ្លាក់ក្នុងប្រឡាយទឹកស្អុយបណ្ដាលឲ្យរថយន្តដាច់ក្រឡេក្រឡាប់បីបួនត្រឡប់ដាច់កង់មួយចំហៀងផ្នែកខាងមុខរងការខូចខាតអស់ស្ទើតែទាំងស្រុង តែសំណាងល្អនាក់បើកបរនិងនាក់រួមដំណើរបានរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុនោះភ្លាមដើម្បីត្រួតពិនិត្យមើលឃើញថារថយន្តបង្កការគ្រោះថ្នាក់ដោយខ្លួនឯងនេះគ្មានការប៉ះពាល់ដល់សម្បិត្តសាធារណៈនិងរងគ្រោះទៅដល់នាក់ធ្វើដំណើរទេនោះទើបសមត្ថកិច្ចអនុញ្ញាតឱ្យជនជាតិចិនទាំងនោះហៅរថយន្តមកស្ទូចយករថយន្តដែលបានរងការខូចខាតរបស់ខ្លួនទៅធ្វើការជួសជុលដោយខ្លួនឯង

រាយការណ៍ដោយ-P.23