ភ្នំពេញ៖បុរសម្នាក់សង្ស័យស្រវឹងជិះម៉ូតូរ៉េទៅបុកជាមួយនឹងរថយន្តកូរ៉េដឹកពោតមួយគ្រឿងពេញទំហឹង បុណ្យដើរឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ចំណែកម៉ូតូរបស់ជនរងគ្រោះបានរងការខូចខាតអស់ផ្នែកខាងមុខ នៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនឹងផ្លូវ១០៥ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង០០នាទីយប់ ថ្ងៃទី២៩ ខៃមិថុនា ឆ្នាំ២០២១ សិទ្ធតាមបណ្ដោយផ្លូវមៅសេទុង កែងនឹងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់សង្ស័យស្រវឹងជិះម៉ូតូម៉ាកឌូកពណ៍សលាយខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IS-7044 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ខណៈពេលមកដល់ត្រង់ចំណុចភ្លើងស្តុបកែងនឹងផ្លូវលេខ១០៥ ក៏ស្រាប់តែមានរថយន្តកូរ៉េដឹងពោតពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3F-4318 បើកបរបញ្ច្រាស់ទិសដៅគ្នាបុកពេញទំហឹងបណ្ដាលឱ្យម៉ូតូជនរងគ្រោះដួលបោកទៅនឹងថ្នល់រងរបួសដងកាំបិតយ៉ាងធ្ងន់ធ្ងរ ចំណែកម៉ូតូរងការខូចខាតអស់មួយកំណាត់មុខ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងកើតហេតុនោះភ្លាមទើបធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តនិងម៉ូតូជនរងគ្រោះមកដាក់អែបខាងកុំដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ហើយទុកពេលវេលាឲ្យភាគីទាំងពីរធ្វើការចរចារគ្នាសងជាសំណងទៅដល់ភាគីខាងជនរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ
រាយការណ៍ដោយ-P.23