រកឃើញវិជ្ជមានកូវីដ-១៩លើមន្រ្តីស្នងការនគរបាលខេត្តបាត់ដំបង២នាក់និងអ្នកពាក់ព័ន្ធជាច្រើននាក់

283

បាត់ដំបង៖ មន្រ្តីនគរបាលពីររូប នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាល ខេត្តបាត់ដំបង ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ និងមន្រ្តីនគរបាលប៉ះពាល់ផ្ទាល់និង ប្រយោលចំនួន២៩នាក់ នាថ្ងៃទី២៩ ខែមិថុនា។

របាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមថា មន្រ្តីនគរបាលពីររូបដែលរកឃើញវិជ្ជមានកូវីដ-១៩នោះ គឺ អនុសេនីយ៍ទោ នូ ចិន្ថា និង ព្រិន្ទបាលទោ ហេង និរុន ជាមន្រ្តីការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការ

ដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។

ចំណែកអ្នកប៉ះពាល់ផ្ទាល់១៣នាក់ និង ប្រយោល១៦នាក់ បានយកសំណាកធ្វើតេស្តរហ័ស (Repid Test )លើកទី១ លទ្ធផលអវិជ្ជមានកូវីដ-១៩ និងកំពុងដាក់ឱ្យធ្វើចត្តាឡី

ស័កនៅបន្ទប់សម្រាកប្រចាំការរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ។

តាមប្រភពពីមន្រ្តីស្នងការនគរបាលខេត្ត បានឱ្យដឹងថា មន្រ្តីនគរបាលពីររូបដែលរកឃើញ វិជ្ជមានកូវីដ-១៩ខាងលើនេះ បានចាក់វ៉ាក់សាំងពីរលើករួចទៅហើយ និងមានប្រវត្តិធ្លាប់ទៅចូលរួមបង្រ្កាបករណីគ្រឿងញៀនច្រើនគីឡូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីជាង១០ថ្ងៃមុន ។ក្រោយមកមានអាការៈ ក្តៅខ្លួននិងផ្តាសាយច្រើនថ្ងៃ ដោយមានការសង្ស័យ

ក៏ធ្វើតេស្ត ឃើញលទ្ធផល វិជ្ជមានកូវីដ-១៩ ទាំងពីរលើក ។សូមបញ្ជាក់ថា នៅខេត្តបាត់ដំបង គិតត្រឹមល្ងាចថ្ងៃទី ២៩ ខែមិថុនា មានការឆ្លងជំងឺកូវីដ១៩ កើនឡើង ៨៨៩នាក់ ជាសះស្បើយ៥៤៩ ស្លាប់៦នាក់និង កំពុងសម្រាកព្យាបាល

៣៣៤នាក់ ៕

ប្រភព៖ក្រសួងព័ត៌មាន