សង្វេកណាស់បុរសម្នាក់ជិះម៉ូតូសុខៗស្រាប់តែរថយន្តម៉ាកកុងតឺន័របើកមកពីក្រោយបណ្ដាលឲ្យដួលបោកនិងថ្នល់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ…

303

ភ្នំពេញ: បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកធ្វើបញ្ជូនទៅមន្ទីរពេទ្យយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូមួយគ្រឿងត្រូវរថយន្តកុងតឺន័របើកមកពីក្រោយកៀរដួលបោកក្បាលពេញទំហឹង កាលពីវេលាម៉ោង ៥ និង ៤៥ នាទីថ្ងៃទី ៣០ មិថុនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវវ៉េងស្រេងខាងលិច ក្នុងសង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះតក់ យឿន ភេទប្រុសអាយុ ៤៧ ឆ្នាំមុខរបរជាងសំណង់ ស្នាក់នៅខណ្ឌ ចោមចៅ ៣ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកនិចពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GS-4073ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តម៉ាកកុងតឺន័រក្បាពណ៌ស មួយគ្រឿងពាក់ស្លាកលេខកំពង់ចាម3A-5238បើកមកពីក្រោយស្របគ្នាកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលបោកនឹងថ្នល់ ស្លាប់ភ្លាមធ្វើបញ្ជូនទៅមន្ទីរពេទ្យយ៉ាងអាណោចអាធ័មតែម្តង។

ក្រោយហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ក៏ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី

រាយការណ៍ដោយ-P.23