ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៩៩៩ នាក់បន្ថែមទៀត នាំឱ្យតួលេខអ្នកឆ្លងសរុប ៥១,៣៨៤ នាក់ ។ នេះជាសញ្ញាអាសន្នមួយបញ្ជាក់ថា ជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលខ្លាំងសារជាថ្មីនៅក្នុងប្រទេសកម្ពុជា ដោយឈានដល់ចំណុចបន្ទាត់ក្រហម ឡើងវិញហើយ។
យោងតាមទំព័រហ្វេសប៊ុករបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា សង្កាត់ និងខណ្ឌ នៅក្នុងរាជធានីភ្នំពេញខាងក្រោមនេះ មានអ្នកឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេ ៖
១. ខណ្ឌ មានជ័យ (ស្ទឹងមានជ័យ៣, ស្ទឹងមានជ័យ១, ស្ទឹងមានជ័យ២, បឹងទំពុន២, បឹងទំពុន១)
២. ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ២, កាកាប១, ចោមចៅ១, ចោមចៅ៣, កាកាប២)
៣. ខណ្ឌ កំបូល (កំបូល, កន្ទោក, ភ្លើងឆេះរទេះ)
៤. ខណ្ឌ សែនសុខ (អូរបែកក្អម, ទឹកថ្លា, គោកឃ្លាង, ក្រាំងធ្នង់)
៥. ខណ្ឌ ឫស្សីកែវ (ទួលសង្កែ១, ឫស្សីកែវ, ទួលសង្កែ២, គីឡូម៉ែត្រលេខ៦, ច្រាំងចំរេះ ១)
៦. ខណ្ឌ ច្បារអំពៅ (ព្រែកប្រា, និរោធ, ច្បារអំពៅ ១)
៧. ខណ្ឌ ជ្រោយចង្វារ (បាក់ខែង, ព្រែកលៀប, ជ្រោយចង្វារ, ព្រែកតាសេក)
៨. ខណ្ឌ ដង្កោ (ព្រៃស, ដង្កោ, ពងទឹក)
៩. ខណ្ឌ បឹងកេងកង (បឹងកេងកង ១, បឹងកេងកង ៣, ទួលស្វាយព្រៃ ១, ទំនប់ទឹក, បឹងកេងកង ២)
១០.ខណ្ឌ ចំការមន (ផ្សារដើមថ្កូវ, ទន្លេបាសាក់, បឹងត្របែក, ទួលទំពូង ១)
១១.ខណ្ឌ ទួលគោក (បឹងកក់ ២, បឹងសាឡាង, ផ្សារដើមគរ)
សូមបងប្អូន មេត្តាប្រុងប្រយ័ត្នឲ្យបានកំរិតខ្ពស់ បើមិនចាំបាច់សូមកុំធ្វើដំណើរចេញពីផ្ទះ និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាសង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់៕