ភ្នំពេញ៖បុរសពីនាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នបុកគ្នាពេញទំហឹងលានស្នូរដូចរន្ទះបណ្ដាលឲ្យមាននាក់រងរបួសធ្ងន់ទាំងសងខាងត្រូវបានរថយន្តសាមុយដឹងយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ចំណែកម៉ូតូទាំងពីគ្រឿងរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១នឹង៣០នាទីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចនិងផ្សារកណ្ដាល ក្នុងសង្កាត់កាកាបី០២ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកCPXពណ៍ក្រហលមួយគ្រឿងពាក់ស្លាកលេខភ្នំពេញCH-8690 ជិះធ្វើដំណើរទិសដៅគ្នាក្នុងល្បឿនលឿន ខណៈពេលដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្គុបពីពណ៍សលាយក្រហមមួយគ្រឿងពាក់ផ្លាកលេខកណ្ដាល1P-0679 ជិះធើដំណើរតាមបណ្ដោយផ្លូវបេតុងគេចមិនទាន់បណ្ដាលឱ្យបុកពេញទំហឹងរងរបួសធ្ងន់ទាំងសងខាងត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងកើតហេតុនោះភ្លាមដើម្បីធ្វើការវាស់វែងនិងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលកាកាបទី០២ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ
រាយការណ៍ដោយ-P.23