បុរសម្នាក់ត្រូវបានរថយន្តបុកហើយកិនបណ្ដាលឲ្យស្លា ប់បាត់បង់ជីវិតក្រោយពេលគាត់កំពុងតែដើរនៅលើផ្លូវ៦០ម៉ែត្រ…

298

ភ្នំពេញ÷បុរសម្នាក់ដែលគេបានដឹងថារូបគាត់គឺជាមនុស្សខូចនៅប្រព័ន្ធសសៃខួរក្បាលនឹងងងឹតភ្នែកទៀតផងនោះបានដើរនៅលើចិញ្ចើមផ្លូវ៦០ម៉ែត្រត្រូវបានរថយន្តបើកបុកហើយកិនចំក្បាលបណ្ដាលឲ្យស្លា ប់បាត់បង់ជីវិតភ្លាមៗនៅក្នុងថ្លុកឈាម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង១៥នាទីយប់ ថ្ងែទី០១ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រេលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សពជនរងគ្រោះ មានឈ្មោះ សូច សុភាព ភេទប្រុស អាយុ ជាង២០ឆ្នាំ ជាមនុស្សខូចនៅប្រព័ន្ធសរសៃប្រសាទខួរក្បាលហើយងងឹតភ្នែកទាំងពីទៀតផងសព្វថ្ងៃរស់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ

យោងតាមប្រភពព័ត៌មានដែលយើងទទួលបានពីបុរសម្នាក់ដែលជានាក់រស់នៅក្នុងភូមិជាមួយនឹងជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា បុរសជាជនរងគ្រោះម្នាក់នេះគាត់មនុស្សខូចនៅប្រព័ន្ធសរសៃខួរក្បាលនិងងងឹតភ្នែកទាំងពីរត្រូវម្ដាយស្លាប់ចោលរស់នៅជាមួយនិងឪពុក មានអាយុ៩០ឆ្នាំ ហើយក៏ចេះតែដើរចេញពីផ្ទះមិនព្រមហូបបាយហូបទឹកអីទាល់តែសោះស្រាប់តែមកដល់យប់ថ្ងៃទី០១ ខែកក្កដានេះរូបគាត់ក៍បានដើរមកលើដងផ្លូវ៦០ម៉ែត្រទើបត្រូវបានរថយន្តម៉ាកតូយីតាព្រូសមួយគ្រឿងមិនចាំពណ៌និងស្លាកលេខបើកមកបុកហើយកិនចំក្បាល បណ្ដាលឲ្យបែកធ្លាយខួរស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម ហើយរថយន្តបង្កក៏បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកនូវតែសពជនរងគ្រោះដេកស្លា ប់នៅលើផ្លូវយ៉ាងអាណោចអាធ័ម ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលនិងស្រាវជ្រាវស្វែងរកឃាត់ខ្លួនតៃកុងនិងរថយន្តបង្កមកធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ចំណែកសពជនរង់គ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់បានប្រគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី

រាយការណ៍ដោយ-P.23