អង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល ត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្ន

334

 

កណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានឲ្យដឹងថា អង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល ផ្អាកដំណើរការជាបណ្ដោះអាសន្នក្នុងការផ្តល់សេវាគ្រប់ប្រភេទជូនដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។

នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។

ការសម្រេចបែបនេះ គឺដោយសាររដ្ឋបាលខេត្តកណ្តាល ត្រូវត្រួតពិនិត្យតាមដាន និងអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលអាចប្រឈមនឹងហានិភ័យដល់ប្រជាពលរដ្ឋដែលអញ្ជើញ មកទទួលសេវា ស្របពេលដែលមន្រ្តីសាលាខេត្តកណ្តាល ចំនួន ១២នាក់ ត្រូវបានរកឃើញមានឆ្លងជំងឺកូវីដ-១៩ ៕