កាលពីថ្ងៃសៅរ៍មន្រ្តីក្រុងសៀងហៃបាននិយាយថា ផ្លូវចម្លងវីរុសប្រល័យលោកកូរ៉ូណារួមមាន ការចម្លងដោយផ្ទាល់ដោយមានទំនាក់ទំនងជាមួយអ្នកជំងឺ និងការចម្លងតាមឧបករណ៍បាញ់ថ្នាំ Aerosol។វាមានន័យថាមេរោគនេះអាចរសាត់តាមខ្យល់អាកាសបានយូរហើយអាចបង្កការឆ្លងប្រសិនបើដកដង្ហើមចូល។

អនុប្រធានការិយាល័យកិច្ចការស៊ីវិលសៀងហៃបានពន្យល់បន្ថែមថា ការចម្លងតាម Aerosol សម្ដៅទៅលើការលាយបញ្ចូលគ្នានៃវីរុសជាមួយដំណក់ទឹកនៅលើអាកាសរួចបង្កើតជាមេរោគដែលបណ្តាលអោយមានការឆ្លងបន្ទាប់ពីដកដង្ហើមចូល ។

លោកមានប្រសាសន៍បន្តថា“ដូចនេះយើងសុំអំពាវនាវឱ្យសាធារណជនបង្កើនការយល់ដឹងរបស់ពួកគេ អំពីការការពារនិងគ្រប់គ្រងជំងឺនេះកាន់តែខ្លាំងឡើង ដោយសម្អាតតុអាហារ ទ្វារ បង្អួច និងចានបង្គន់ជាដើម”។

រដ្ឋាភិបាលចិនកំពុងទទូចដល់ប្រជាជនឱ្យលុបចោលរាល់សកម្មភាពសង្គមនានានិងចៀសវាងការប្រមូលផ្តុំមនុស្សច្រើននៅទីសារណៈឬឯកជន។

ការរកឃើញនៃជំងឺដែលបង្កដោយរលកខ្យល់មានន័យថាវីរុសកូរ៉ូណាឥឡូវនេះមានការចម្លងតាមបែប៣យ៉ាង១.គឺការចម្លងដោយផ្ទាល់កើតឡើងនៅពេលមនុស្សម្នាក់ដកដង្ហើមនៅជិតមនុស្សដែលឆ្លងមេរោគហើយបានក្អក និងណ្តាស់។

២. ការបញ្ជូនតាមរយៈទំនាក់ទំនង គឺនៅពេលដែលមនុស្សម្នាក់ប៉ះជាតិកខ្វក់ដែលមានមេរោគ ហើយបន្ទាប់មកឆ្លងដោយប៉ះមាត់ ភ្នែក ឬច្រមុះខ្លួនឯង។ ៣. ឆ្លងតាម aerosols។

ជំងឺរលាកផ្លូវដង្ហើមដែលមកពីមេរោគ Coronavirus បានផ្ទុះឡើងនៅទីក្រុង Wuhan ក្នុងខេត្ត Hubei ប្រទេសចិនកាលពីចុងខែធ្នូ។អ្នកផ្ទុកជំងឺនេះមានអាការក្តៅខ្លួនក្អកនិងពិបាកដកដង្ហើម។

ក្នុងករណីធ្ងន់ធ្ងរវាអាចបណ្តាលឱ្យរលាកសួតនិងជំងឺប៉ះពាល់សរីរាង្គផ្សេងទៀតវីរុសនេះបានសម្លាប់មនុស្សជាង ៩០០ នាក់ និងឆ្លងដល់មនុស្សជាង ៤ម៉ឺននាក់ នៅទូទាំងពិភពលោក៕