ក្រោយពីមេឃមានរលឹមនឹងខ្យល់រួចមកបុរសម្នាក់បើករថយន្តឡើងលើស្ពាន៧មករារ៉េចង្កូតឡើងលើចិញ្ចឹមខឿនបង្កានើដៃស្ពានកើលគឡេទៅមុខលែងរួច…

262

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបោះពួយឡើងលើស្ពាន ៧មករា មិនទាន់នឹងបានផុតចុងស្ពានផង ស្រាប់តែរីចង្កូតមកខាងស្ដាំឡើងលើចិញ្ចើមខឿនបង្កាន់ដៃស្ពានកើលគលេទៅមុខលែងរួច បណ្ដាលឱ្យរថយន្ដនិងខឿនចិញ្ចើមស្ពានរងការខូខាត តែសំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរនៅក្នុងរថយន្តមិនមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤នឹង៣០នាទីល្ងាច ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២១ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី០១ ខណ្ឌទូកគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៏មានពីបុរសដែលត្រូវជាតៃកុងរថយន្ត បានរៀបរាប់ប្រាប់ឲ្យដឹងថាក្រោយពីមេឃកុំពុងតែមានរលឹមនិងខ្យល់យ៉ាងខ្លាំងរូបគាត់បានបើករថយន្តរបស់គាត់ម៉ាកស្តារិចពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AN-4814 បើកធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅកើតទៅលិច ខណៈពេលមកដល់ត្រង់ចំណុចនិងចុងស្ពាន ៧មករាទទួលខ្យល់កំពុងបក់ខ្លាំងទើបបណ្ដាលឲ្យរថយន្តរបស់គាត់រ៉េមកខាងស្ដាំរូបគាត់ខំប្រឹងបួងចង្កូតយកមកវិញមិនបានក៏ជ្រុលឡើងលើខឿនបង្កាន់ដៃស្ពាននោះតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលទើបឃើញថាមានការប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបសមត្ថកិច្ចទាក់ទងទៅផ្នែកជំនាញរបស់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញមកស្ទូចយករថយន្តបង្ករទៅរក្សាទុករង់ចាំដោះស្រាយគ្នាទៅតាមនីតិវិធី

រាយការណ៍ដោយ-P.23