ភ្នំពេញ÷យុវជនម្នាក់បើករថយន្តកូរ៉េមួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្ត fortuner កំពុងឈប់ភ្លើងស្តុប បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ៦ និង ១៥នាទីល្ងាចថ្ងៃទី ២ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចស្តុបព្រែកទា តាមបណ្តាយផ្លូវសហព័ន្ធរុស្សីកែងនឹងផ្លូវស្តុបព្រែកទាក្នុងសង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តfortunerពណ៌សមួយគ្រឿងពាក់ស្លាកលេខ-កម្ពុជា-CHTPHQUTធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ បានឈប់ចាំភ្លើងស្តុប ខណះនោះក៍មានរថយន្តកូរ៉េមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AG-1919បើកបរដោយយុវជនម្នាក់ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំង មិនទាន់ជ្រុលទៅបុករថយន្តពី ក្រោយបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលអស់រយៈពេលជិត១ម៉ោងតែមិនត្រូវគ្នាដោយខាងរថយន្តកូរ៉េមិនព្រមដោះស្រាយគ្នាទើបសមត្ថកិច្ចយករថយន្តទាំងពីរនេះទៅរក្សាទុកនៅអធិការខណ្ឌពោធិ៍សែនជ័យដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ
រាយការណ៍ដោយ-P.23