ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូទៅបុកគូទរថយន្តពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណេីរនិងសមត្ថកិច្ចកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២១ សស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កក្នុងសង្កាត់កាកាប២ ខណ្ឌខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានបង្ហេីបឲ្យដឹងថា មុនកេីតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ មម៉ាកើតអូននិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CL-2286 បុករថយន្តពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ចំណែករថយន្តនោះម៉ាក toyota prius ពាក់ផ្លាកលេខភ្នំពេញ2BT-6441បើកបរក្នុងទិសដៅស្របគ្នាពីលិចទៅកើតមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បុកជាមួយនឹងរថយន្តពេញ ទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណុំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ធ្វើការវាស់វែងយកវត្ថុតាងទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ
រាយការណ៍ដោយ-P.23