ទីក្រុងហុងកុងផ្អាកការនាំចូលផលិតផលបសុបក្សីពីប្រទេសអាល្លឺម៉ង់ជុំវិញជំងឺផ្តាសាយបក្សី

301

អាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់ទីក្រុងហុងកុងបានចេញសេចក្តីសម្រេចកាលពីថ្ងៃពុធដើម្បីផ្អាកការនាំចូលសាច់សត្វ និងផលិតផលបក្សីពីតំបន់ដែលរងផលប៉ះពាល់ដោយសារជំងឺផ្តាសាយបក្សីនៅក្នុងប្រទេសអាល្លឺម៉ង់។

មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ (CFS) នៃនាយកដ្ឋានរដ្ឋបាលចំណីអាហារ និងបរិស្ថានរបស់រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងបាននិយាយថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដោយយោងទៅលើការទទួលបានសេចក្តីជូនដំណឹងពីអង្គការពិភពលោកសម្រាប់សុខភាពសត្វ អំពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីប្រភេទ H5N8 នៅស្រុក Osnabruck ក្នុងរដ្ឋ Niedersachsen នៃប្រទេសអាល្លឺម៉ង់។

CFS បានណែនាំឱ្យបញ្ឈប់ការនាំចូលសាច់សត្វ និងផលិតផលបក្សីដែលរួមទាំងស៊ុតបសុបក្សីដែលនាំចេញពីតំបន់នោះ ដោយនឹងមានប្រសិទ្ធិភាពភ្លាមៗ៕

ប្រភព៖ក្រសួងព័ត៌មាន