គណបក្សប្រជាជនកម្ពុជាឃុំសំបូរ បានប្រារពពិធីអបអរសាទរខួបកំណើតបក្សលើកទី៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា

405

ថ្ងៃអាទិត្យ ១០ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១
គណបក្សប្រជាជនកម្ពុជា ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រារពពិធីអបអរសាទរខួបកំណើតបក្សលើកទី៧០នៃការបង្កើតគណបក្សប្រជាជនកម្ពុជា និងផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ អញ្ជើញជាអធិបតី ឯកឧត្ដម គឹម ចាន់សំណាង អនុប្រធានក្រុមការងារចុះជួយឃុំសំបូរ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សោម អូន ប្រធានក្រុមការងារចុះជួយឃុំសំបូរ, ឯកឧត្តម លី វិចិត្រ អនុប្រធានក្រុមការងារចុះជួយឃុំសំបូរ, លោក អុិន សារ៉ន អនុប្រធានក្រុមការងារចុះឃុំសំបូរ ព្រមទាំងគណៈប្រតិភូអមដំណើរ សរុបសមាសភាពចូលរួម៤៨នាក់ ស្រី២នាក់។ ឯកឧត្តម គឹម ចាន់សំណាង បានក្រើនរំលឹកពីការត្រៀមខ្លួនពេល មុនពេលបោះឆ្នោត កំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ដោយផ្តោតលើការពិនិត្យមើលអត្តសញ្ញាណប័ណ្ណបងប្អូនប្រជាពលរដ្ឋដែលទើបគ្រប់អាយុ និងអ្នកបាត់អត្តសញ្ញាណបណ្ណកន្លងមក។ ឯកឧត្តមក៏បានអោយក្រុមការងារ ត្រៀមភ្នាក់ងារសង្កេតការណ៍ គណបក្សនយោបាយ និងត្រៀមក្រុមយុវជន សំរាប់ឃោសនានាពេលខាងមុខ, ត្រៀមក្រុមអ្នកច្បាប់ដើម្បីតស៊ូមត្តិ ក្នុងការការពារលទ្ធផលសន្លឹកឆ្នោតដែលទទួលបាននាពេលខាងមុខ រួមទាំងវិធានការផ្សេងៗទៀតសម្រាប់ ផែនការសកម្មភាព ឆ្ពោះទៅកាន់ថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងអាណតិ្តទី៥ ឆ្នាំ២០២២ នាពេលខាងមុខនេះ។ ចុងបញ្ចប់នៃកម្មពិធី ឯកឧត្តមរួមជាមួយក្រុមការងារបាន នាំយកសម្ភារៈមួយចំនួនដើម្បីចែកជូនដល់សមាជិក-សមាជិកាដែលចូលរួមមាន:
១.ម៉ាស់ចំនួន ២,០០០ ម៉ាស់
២.អាកុល ៦០លីត្រ
៣.ទឹកសុទ្ធ ៥០យួរ
៤. ថវិការមួយចំនួន
ដោយក្នុងនោះ អ្នកចូលរួម ម្នាក់ៗទទួលបាន
– ម៉ាស់១ប្រអប់ (៥០ម៉ាស់)
-អាល់កុល២ដប (១លីត្រ)
-ថវិកា១ម៉ឺនរៀល