បុរសម្នាក់បើករថយន្តកុងតីន័រក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅកៀរជាមួយនឹងរថយន្តកាមរីបាឡែនរងការខូចខាតបន្តិចបន្តួចសង១៥០ដើម្បីបញ្ចប់រឿង…

275

ភ្នំពេញ៖បុរសជាតៃកុងរថយន្តកុងតីន័រមួយគ្រឿងបើកបរក្នុងល្បឿនលឿហើយខ្វះការប្រុងប្រយ័ត្នទៀតនោះ ក៍បានជ្រុលទៅកៀរជាមួយនឹងរថយន្តកាមរីបាឡែនបណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួចសំណាងល្អមិនបណ្ដាលឱ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង១៥នាទីយប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ០៤ ត្រង់ចំណុចសាលាអនុវិទ្យាល័យជំពូវ័ន្ដ សង្កាត់ចោមចៅទី០៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែនពណ៍ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1AJ-1624 បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ០៤ ខណៈពេលដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសម្នាក់បើករថយន្ត កុងតីន័រក្បាលពណ៌ខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3B-5624 បើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានជ្រុលទៅកៀរជាមួយនឹងរថយន្តបាឡែនបណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួច សំណាងល្អមិនមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ដើម្បីធ្វើការវាស់វែងរួចរាល់ក៏បានឲ្យភាគីទាំងពីរយករថយន្តមកដាក់អែបខាងរួចទុកឲ្យអ្នកទំាងពីរធ្វើការសម្របសម្រួលគ្នា  អស់រយៈពេលជិតកន្លះម៉ោងទើបភាគីខាងរថយន្តបង្កព្រមសងសំណងរាល់ការខូចខាតទៅឲ្យម្ចាស់រថយន្តបាឡែនចំនួន១៥០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ

រាយការណ៍ដោយ-P.23