ព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្ត ព្រះសីហនុ បានដឹកនាំកម្លាំងមន្រ្តីជំនាញដែលពាក់ព័ន្ធនឹងអញ្ជើញ ចុះត្រួតពិនិត្យអគាររដ្ឋបាលក្រុងកោះរ៉ុង រួមជាមួយនឹងមណ្ឌលសុខភាពកោះរ៉ុង ស្ថិតក្នុងភូមិកោះតូច ។
នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រី ស័ក ព-ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលកំពុងតែដំណើរការសាងសង់រាល់ថ្ងៃ ជាមួយដែរ ឯកឧត្តម ក៍បានអញ្ជើញចុះទៅមើលការសាងអគារផ្នែកប្រតិបិត្តការសឹករងនៅក្នុងក្រុងកោះរ៉ុងផងដែរ ទាំងអស់នេះសុទ្ធតែជាអំណោយដ៏ថ្លៃថ្លារបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
សូមជម្រាបផងដែរថា អគាររដ្ឋបាលរបស់ក្រុងកោះរ៉ុង សម្រេចបានប្រមាណជាជាង៧៥ភាគរយ រីឯមណ្ឌលសុខភាពកោះរុ៉ងវិញសម្រឹចបានមាណជា១០០ភាគរយ ចំណែកអគារប្រតិបត្តិការសឹករងកោះរ៉ុង សម្រេចបានប្រមាណជាង ៧៥ ភាគរយហើយ បន្ទប់ពីបានចុះត្រួតពិនិត្យរួចរាល់ឃើញថា ការការកំពុងសាងសង់អាគារទាំង០៣រួចមក ឯកឧត្តមអភិបាលខេត្តព្រះហើយ ក៍បានបន្តទៅពិនិត្យនៅកន្លែងទីតាំងចាក់វ៉ាក់សាំងឌូសលើកទី០២ ជូនបងប្អូនប្រជាពលរដ្ឋ នៅរស់នៅក្នុងសង្កាត់កោះរ៉ុងទាំងប៉ុន្មាន ឯកឧត្តមបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងដូសលើកទី០២រួចហើយក៏ដោយ ក៏ត្រូវអនុវត្តទៅតាមក្រសួងសុខាភិបាល និងគោរពនៅអនុសាសន៍និងអនុវត្ត ៣កុំ នឹង ៣ ការពារ របស់អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដើម្បីការពារកុំឲ្យឆ្លងរាលដាលនៅជំងឺកូវីដ១៩ ផងដែរ
P.23