រថយន្តសាំយ៉ុងមួយគ្រឿងបើកបដោយជនជាតិចិនកៀរគ្នាបន្តិចបន្តួចសោះបន្តដេញតាមបុករហូតដល់យូផ្ល័រទើបឈប់ឈ្លោះគ្នាបែកផ្សែងផ្អើលអ្នកយកព័ត៌មាន…

273

ភ្នំពេញ៖ បុរសជនជាតិខ្មែរម្នាក់បើករថយន្តចេញមកពីម្ដុំក្លោងទ្វារវត្តតាំងក្រសាំងឆ្ពោះឡើងមកលើផ្លូវសហព័ន្ធរុស្សី ក៍បានបុរសដែលជាជនជាតិចិនបើករថយន្តរបស់ខ្លួនមកកៀរហើយមិនព្រមឈប់និយាយគ្នាទើបបណ្ដាលឲ្យបុរសជាជនជាតិខ្មែរខឹងក៍បានបើករថយន្តរបស់ខ្លួនដេញតាមបុកពីក្រោយវិញរហូតមកដល់យូផ្ល័រទើបជនជាតិឈប់ហើយឈ្លោះគ្នាបែកផ្សែងបង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មាននិងសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ទាំងយប់ ។

ហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង១៥នាទីយប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាបទី០១ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកឡិចសុីស៤៧០ពណ៍ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2L-7566 បើកចេញមកពីផ្លូវបេតុងវត្តតាំងក្រសាំងឆ្ពោះឡើងមកផ្លូវសហព័ន្ធរុស្ស៊ី ខណៈពេលនោះក៏ស្រាប់តែមានបុរសជនជាតិចិនម្នាក់បើករថយន្តម៉ាកសាំងយ៉ុងពណ៍លឿងមួយគ្រឿងពាក់ស្លាកលេខកណ្ដាល2A-9330 មកពីក្រោយហើយជ្រុលទៅកៀររថយន្ដឡិចស៊ីស បណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួចតែជនជាតិចិននោះមិនព្រមឈប់និយាយគ្នាទើបបណ្ដាលឱ្យភាគីខាងរថយន្តឡិចស៊ីសខឹងក៍បានបើកដេញបុកវិញរហូតមកដល់យូផ្ល័រ ទើបឈប់ហើយជជែកគ្នាតឹងសសៃកផ្អើលដល់អ្នកសារព័ត៌មាននិងសមត្ថកិច្ចចុះមកជួយធ្វើអន្តរគមន៍ទាំងយប់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៍បានចុះមកដល់ទីតាំងនោះដើម្បីធ្វើការវាស់វែងរួចរាល់ទើបឲ្យភាគីទាំងពីរយករថយន្តមកដាក់អែបខាងដើម្បីធ្វើការចរចាគ្នាអស់រយៈពេលជាងកន្លះម៉ោងទើបព្រមត្រូវគ្នាដោយយករថយន្តទៅធ្វើការជួសជុលរៀនៗខ្លួនដើម្បីបញ្ចប់រឿង

រាយការណ៍ដោយ-P23