ភ័យខ្លាំងពេកដោយសារតែពួកក្មេងស្ទាវដេញវ៉ៃបណ្ដាលឲ្យបុរសម្នាក់ជិះម៉ូតូទៅបុកជាមួយនឹងកង់បីឥណ្ឌារងរបួសធ្ងន់…

324

ភ្នំពេញ៖បុរសម្នាក់ភ័យនឹងក្មេងស្ទាវដេញព្រួតវៃខ្លាំងពេកក៍បានជិះម៉ូតូទាំងភ័យស្លន់ស្លោជ្រុលទៅមុខជាមួយនឹងកង់បីឥណ្ឌាបណ្ដាលឱ្យដួលបោកក្បាលរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង៤៥នាទីយប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ១១៨ កែងនឹងផ្លូវលេខ១៩ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងទាំងភ័យស្លន់ស្លោដោយសារតែក្មេងស្ទាវមួយក្រុមបាននាំគ្នាជិះម៉ូតូដេញព្រួតវាយទើបបណ្ដាលឱ្យរូបគេភ័យខ្លាំងពេកក៏ជាម៉ូតូទើបមុខជាមួយនឹងកង់បីឥណ្ឌាបណ្ដាលឲ្យដួលរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកក្មេងស្ទាវមួយក្រុមនោះក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលផ្សាររង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់គ្រប់គ្រាន់សមត្ថកិច្ចនិងប្រគល់ឲ្យវិញចំណែកជនបង្កសមត្ថកិច្ចនឹងស្រាវជ្រាវនឹងកំណត់រកមុខសញ្ញាដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសទៅតាមច្បាប់

រាយការណ៍ដោយ-P.23