កម្ពុជាទទួលរងឥទ្ធិពលកូនព្យុះ អ៊ុន-ហ្វា ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែ កក្កដា នេះ

284

ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយមបាន ណែនាំឱ្យប្រជាពលរដ្ឋបង្កើនប្រុងប្រយ័ត្នចំពោះខ្យល់កន្រ្តាក់ និងថែរក្សាសុខភាព ពីឥទ្ធិពលកូនព្យុះឈ្មោះ អ៊ុន-ហ្វា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដើម្បីបញ្ជៀស ផលប៉ះ

ពាល់នានា ដែលកើតមានឡើងជាយថាហេតុ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុ រួចមកឃើញថា នៅវេលាម៉ោង ០៧:០០ ព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២១ នេះ មានសម្ពាធទាបសកម្មមួយដែលបានស្ថិតក្នុងសមុទ្រចិន ខាងលិចប្រទេសហ្វីលីពីន និងបង្កើនឥទ្ធិពលទៅជាវិសម្ពាធ TD និងធ្វើដំណើរឆ្ពោះមកទិស ពាយ័ព្យ ។

នៅវេលាម៉ោង ០៤:០០ ល្ងាច ថ្ងៃដដែលនេះ វិសម្ពាធ បានបង្កើនឥទ្ធិពលជាកូនទី៦ឈ្មោះ អ៊ុន-ហ្វា TS IN-FA 2106 នៅលើសមុទ្រចិនខាងត្បូង ចំណុចខ្សែវណ្ឌទី ១៤អង្សារ៤នៃរយ:ទទឹងខាងជើង និងខ្សែស្របទី ១១៤អង្សា១ នៃរយ:បណ្តោយខាងកើត ។

ក្រសួងធនធានទឹកនិងឧតុនិយមបន្តថា យោងតាមការព្យាករ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះនេះ នឹងធ្វើដំណើរចូលទៅកោះហៃណាំ ប្រទេសចិន ។ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះ នឹងថមថយឥទ្ធិពលរបស់ខ្លួនទៅជាវិសម្ពាធ TD រួចចូលទៅ ប្រទេសវៀតណាមខាងជើង ។ ដោយឡែក ជ្រលងនៃកូនព្យុះ លើកទី៦ អ៊ុន-ហ្វា TS IN-FA 2106 នេះ និងខ្យល់មូសុងនិរតី នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាយើង ចាប់ពីថ្ងៃទី៥ – ៦ – ៧ និង៨ ខែកក្កដា ឆ្នាំ២០២១ ។

លក្ខណះបែបនេះ ធ្វើឱ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជាមានស្ថានភាពដូចជា បណ្តាខេត្តនៅតំបន់វាលទំនាបជាប់ជុំវិញ ទន្លេសាប និងបឹងទន្លេសាប មានភ្លៀងធ្លាក់ពីបង្ហូរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គរ ។ រីឯ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតាមដងទន្លេមេគង្គ មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ ។ ចំណែកតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ ជាមួយរលកសមុទ្រ មានកម្ពស់ជាមធ្យម ។ ស្ថានភាពនៃទន្លេមេគង្គ ចាប់ផ្តើមឡើងបន្តិចជាបន្តបន្ទាប់ ៕

ប្រភព៖ក្រសួងព័ត៌មាន