អន្តរជាតិ៖ មន្ត្រីរដ្ឋាភិបាលបាននិយាយថា ប្រទេសកូរ៉េខាងត្បូងកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង MRNA រួមមាន Pfizer (PFE.N) និង Moderna (MRNA.O) ដើម្បីផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងប្រទេស ហើយត្រៀម ខ្លួនក្នុងការផលិតវ៉ាក់សាំងចំនួន ១ ពាន់លានដូស។
នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។
លោក Lee Kang-ho ប្រធានគណៈកម្មាធិការមជ្ឈ មណ្ឌលវ៉ាក់សាំងសកលក្រោមក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានប្រាប់រ៉យទ័រថា“ យើងបានពិភាក្សាជាញឹក ញាប់ជាមួយក្រុមហ៊ុនឱសថធំៗ ដើម្បីផលិតវ៉ាក់សាំង MRNA ” ។ គេមិនទាន់ដឹងច្បាស់ទេថា តើកិច្ចពិភាក្សាទាំងនេះជឿនលឿនកម្រិតណា ហើយនឹងត្រូវព្រមព្រៀងគ្នានៅពេលណានោះទេ។
លោក Lee បានបដិសេធមិនប្រាប់ឈ្មោះក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងស្រុកដែលមានសមត្ថភាពផលិតវ៉ាក់ សាំង MRNA នោះទេ ប៉ុន្តែប្រភពពីរដ្ឋាភិបាលបានបញ្ជាក់ប្រាប់ថា រួមមានក្រុមហ៊ុន Hanmi Pharmaceuticals Co Ltd (128940.KS) និងក្រុមហ៊ុន Quratis Co Ltd ជាដើម។ លោក Lee បាននិយាយថា នៅពេលនេះក្រុម ការងាររបស់លោក កំពុងធ្វើ សន្និសីទវីដេអូជាមួយអ្នកផលិតវ៉ាក់សាំងនិងអង្គការ សុខភាពពិភពលោក (WHO) ជាញឹកញាប់៕
ប្រភព៖ក្រសួងព័ត៌មាន