សំណាកជាង១ពាន់នាក់ ដែលផ្តល់ដោយអាជីវករក្នុងផ្សារ និងប្រជាពលរដ្ឋ នៅក្នុងស្រុកសូទ្រនិគម ខេត្ដសៀមរាប ត្រូវបានធ្វើតេស្ដរកមេរោគកូវីដ-១៩ !

312

​សៀមរាប​៖ ក្រុមគ្រូពេទ្យ បាន​ប្រមូល​សំណាក​ពី​ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ​ជាង ១​ពាន់​នាក់ នៅ​ផ្សារ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្ដ​សៀមរាប ដើម្បី​រក​មេរោគ​កូ​វីដ​-១៩​។ ខណ​:​ដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​រីក​រាលដាល​មានការ​កើនឡើង​ជា​រៀងរាល់ថ្ងៃ ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ ព្រួយបារម្ភ​បាននាំគ្នា​ផ្ដល់​សំណាក​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​-១៩ នៅ​វិទ្យាល័យ​ដំ​ដែក ដោយ​ពួកគាត់​មានការ​សង្ស័យ​ឆ្លង​មេរោគ​កូ​វីដ​-១៩ ពី​អ្នកលក់​នំ​នៅក្នុង​ស​ផ្សារ​ដំ​ដែក​នោះ​។​

​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម មានប្រសាសន៍​នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២១​នេះ​ថា ការធ្វើ​តេស្ដ​ទៅលើ​អាជីវករ​នៅ​ផ្សារ​ដំ​ដែក​នោះ បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​០៣ ខែកក្កដា​នេះ បន្ទាប់ពី​អាជ្ញាធរ​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ជា​អ្នកលក់​នំ​នៅ​ខាងក្រោយ​ផ្សារ​ចូលទៅក្នុង​ផ្សារ និង​អ្នក​ដឹកទំនិញ​ចេញពី​ផ្សារ​កំពង់ក្ដី ស្រុក​ជីក្រែង​។ ដូចនេះ​អាជ្ញាធរ​ត្រូវធ្វើ​ការបិទ​ផ្សារ​ជា​បណ្ដោះអាសន្ន​ជៀសវាង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នេះ​កាន់តែ​ធំ ។​លោក​បាន​បន្ដថា ការបិទ​ផ្សារ​ជា​បណ្ដោះអាសន្ន​នេះ​ចំនួន ២​សប្ដាហ៍ ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​១៥ ខែកក្កដា​នេះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​កាន់តែច្រើន​ចូលក្នុង​សហគមន៍​បន្ថែមទៀត​។ លោក​បញ្ជាក់ថា មកដល់ពេលនេះ​ការធ្វើ​តេស្ដ​រក​មេរោគ​កូ​វីដ​-១៩ មាន​ជាង​១​ពាន់​នាក់ និង​មាន​វិជ្ជមាន​កូ​វីដ​-១៩​ប្រមាណ​៤០​នាក់​។​

​លោក​បាន​បន្ថែមថា អាជ្ញាធរ​មិន​ត្រឹមតែ​បិទ​ផ្សារ​ដំ​ដែក​នេះ​ទេ គឺមាន​បិទ​ផ្សារ​ថ្នល់​ចែក និង​ភូមិ​លំនៅឋាន​ប្រជាពលរដ្ឋ​ខ្លះ​ប​ន្ដែ​ម​ទៀត​ផងដែរ​។ លោក​ថា ការធ្វើ​បែបនេះ ដើម្បី​ងាយស្រួល​គ្រប់គ្រង នៃ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​។ តូប​លក់ដូរ​អាជីវក​រ នៅ​ផ្សារ​ដំ​ដែក​នេះ​មាន​តូប​លក់ដូរ​ប្រមាណ​ជាង​៥០០​តូប​ទាំង តូប​តូច ទាំង​តូប​ធំ​។​

​លោក ម៉ក់ ប្រុស បាន​បន្ថែម​ឱ្យដឹងទៀតថា នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​សហគមន៍​២០​កុម្ភ​: សម្រាប់​ស្រុក​សូទ្រនិគម គិត​ត្រឹម​ថ្ងៃទី​០៤ ខែកក្កដា​នេះ មាន​ចំនួន​អ្នកធ្វើ​តេស្ដ​រក​មេរោគ​កូ​វីដ​-១៩​ចំនួន​សរុប​២,៨៥៥​នាក់ ក្នុងនោះ​រកឃើញ​វិជ្ជមាន​ចំនួន​១៥០​នាក់​ហើយ ខណ​:​ទូទាំង​ខេត្តសៀមរាប គិត​ត្រឹម​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២១​នេះ មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ១,៥០៨​នាក់​, បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៥៨០​នាក់​, ស្លាប់​១៧​នាក់ និង​៩១១​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​, មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក​៕​

ប្រភព៖ ក្រសួងព័ត៌មាន