អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុបទុកសំភារៈរោងការនឹងរោងបុណ្ររងកាខូចខាតទាំងស្រុង…

295

ភ្នំពេញ៖នៅវេលាម៉ោង ១១និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅឃ្លាំងស្តុបទុកសម្ភារពិធីអាពាហ៍ពិពាហ៍ នឹងរោងបុណ្យ ស្ថិតនៅផ្ទះលេខ១៥ ផ្លូវលំ ក្រុមទី០៤ ភូមិ០៤ សង្កាត់ច្រាំងចំរេះទី០១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ជនរងគ្រោះម្ចាស់ឃ្លាំង ឈ្មោះ អ៊ុន សុខឈាន់ ភេទប្រុស អាយុ៣២ឆាំ្ន មានទីលំនៅភូមិកើតហេតុខាងលើ ឃ្លាំងដែលត្រូវបានអគ្គីភ័យឆាប់ឆេះខាងលើនោះ ធ្វើអំពីដែកប្រក់ស័ង្កសី មានទំហំ ១៦ម៉ែត្រ x ២៣ម៉ែត្រ ត្រូវបានភ្លេីងឆេះបំផ្លាញអស់ទាំងស្រុង, រថយន្ត១គ្រឿង និងបានរាលដល់រោងស្តុកដែកជន្ទារ ទំហំ១២ម៉ែត្រ x ២៣ម៉ែត្រ ចំនួន១រោង ឆេះអស់៥០ភាគរយ និងឆេះរោលជញ្ជាំងផ្ទះអ្នកជិតខាងប្រហែល ១០ភាគរយផងដែរ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ក្នុងហេតុការណ៍នេះផងដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣៦ឡាន  ជាមួយនោះ ក៏មានរថយន្តអគ្គិភ័យជំនួនរបស់ក្រសួងមហាផ្ទៃចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន, រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន និងរថយន្តអគ្គិភ័យក្រុមហ៊ុនប្រេងឥន្ទនៈសាវីម៉ីច ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ទើបអាចពន្លត់ភ្លើងបានទាំងស្រុងនៅម៉ោង ១១និង៥៥នាទីនាខែឆ្នាំថ្ងៃដដែល

រាយការណ៍ដោយ-P.23