អាជ្ញាធរខេត្តបាត់ដំបងពង្រីកទីតាំងការព្យាបាលអ្នកជំងឺកូវីដ១៩ចំនួន៩ទីតាំងបន្ទាប់ពីតួលេខអ្នកឆ្លងកើនឡើងជាលំដាប់

168

បាត់ដំបង៖អាជ្ញាធរខេត្តបាត់ ដំបង បានពង្រីកទីតាំងការព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន៩ទីតាំងបន្ថែមទៀត បន្ទាប់ពីតួលេខអ្នកឆ្លងនៅខេត្តនេះមានការកើនឡើងជាបន្តបន្ទាប់។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា មណ្ឌលព្យាបាលជំងឺកូវីដ១៩ ចំនួន ៩ទីតាំងបន្ថែមនេះ មាននៅមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរ ពេទ្យបង្អែកស្រុកសំពៅលូន មន្ទីរពេទ្យបង្អែកស្រុកថ្មគោល មន្ទីរពេទ្យបង្អែកស្រុកបង្វិល មន្ទីរពេទ្យបង្អែកស្រុកមោង ឫស្សី មន្ទីរពេទ្យបង្អែកស្រុកឯកភ្នំ វិទ្យាល័យសម្តេចឪ អនុវិទ្យាល័យស្រុកមោងឫស្សី និង វិទ្យាល័យកំរៀង។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការពង្រីកមណ្ឌលព្យាបាលអ្នកជំងឺថ្មីបន្ថែមនេះ គឺដើម្បីបង្កលក្ខណៈងាយ ស្រួលក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ឱ្យត្រូវតាមស្តង់ដារ មានប្រសិទ្ធភាពក្នុងការព្យា បាល ខណៈដែលខេត្តនេះកំពុងទទួលរំហូរនៃពលករខ្មែរត្រលប់មកពីប្រទេសថៃជា ច្រើននាក់ក្នុងមួយថ្ងៃៗ ហើយមានអ្នកឆ្លងជំងឺកូវីដ១៩ទំាងធម្មតានិងបំប្លែងថ្មីជាច្រើនករណីផងដែរ។

«មណ្ឌលចត្តាឡីស័កយើងពង្រឹងនៅតាមព្រំដែនហើយមណ្ឌលចត្តាឡីស័កសេសសល់នៅស្រុកខាងក្នុងនៅតែបន្ត យើងមានទាំង១៤ ឃុំស្រុក ដោយឡែកមណ្ឌលព្យាបាល ក្រៅពីមន្ទីរពេទ្យប្រតិបត្តិទាំង៦ និងទីតាំងតាមសាលារៀន៣ទីតាំង យើងនឹងយកមណ្ឌលតាមសាលារៀនបន្ថែមទៀត យើងនឹងរៀបចំជាសម្បទានសុខាភិបាលមានទឹកមាន ភ្លើង និងរបៀបថែទាំអ្នកជំងឺកូវីដ១៩»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៥ ខែកក្កដាខេត្តបាត់ដំ បងរកឃើញមានអ្នកជំងឺកូវីដ-១៩ ចំនួន១ ២២៦នាក់ ជាសះស្បើយចំនួន៦៣០ នាក់ ករណីស្លាប់ចំនួន៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥៨២នាក់៕

ប្រភព៖ក្រសួងព័ត៌មាន