អន្តរជាតិ៖ នៅថ្ងៃអង្គារទី៦ ខែ កក្កដានេះ រដ្ឋាភិបាលប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងបញ្ជូនវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZene ca Plc ទៅកាន់ប្រទេសជិត ខាងអាស៊ីនៅសប្តាហ៍នេះ។
នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែ កក្កដានេះ។
រដ្ឋមន្រ្តីក្រសួងការបរទេសលោក Toshimitsu Mote gi បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតមួយថា ប្រទេសជប៉ុននឹងបញ្ជូនវ៉ាក់សាំងប្រមាណ ១ លាន ១ សែនដូសបន្ថែមទៀត ទៅឱ្យកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ។ លោកបានបន្តថា វ៉ាក់ សាំងចំនួន ១ លានដូសទៀត នឹងត្រូវបញ្ជូនទៅប្រទេសថៃ ហ្វីលីពីន និងវៀតណាមនៅសប្តាហ៍នេះ បន្ទាប់ពីការបរិច្ចាគដល់ប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី។នាយករដ្ឋ មន្រ្តីតៃវ៉ាន់លោក Su Tseng- chang បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា“ មិត្តពិតប្រាកដតែងតែផ្តល់ភាពកក់ក្តៅនៅពេលពួកគេត្រូវការគ្នាខ្លាំងបំផុត” ។
ប្រទេសជប៉ុនបានសន្យាផ្តល់ប្រាក់ចំនួន ១ ពាន់លានដុល្លារនិងវ៉ាក់សាំងចំនួន ៣០ លានដូសដល់ COVAX។លោក Motegi បាននិយាយថា វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសជប៉ុនមិនទាន់ត្រូវបានយល់ព្រមដោយអង្គការសុខភាពពិភព លោកសម្រាប់ការប្រើប្រាស់នៅក្នុង COVAX នោះទេ។
លោកបានបន្តទៀតថាការ នាំចេញលើកដំបូងរបស់ប្រទេសជប៉ុនតាមរយៈ CO VAX នឹងធ្វើនៅពាក់កណ្តាលខែនេះ ដោយមានចំនួន ១១ លានដូសសំរាប់ប្រទេសនានានៅអាស៊ីខាងត្បូងនិងកោះប៉ាស៊ីហ្វិក៕
ប្រភព៖ក្រសួងព័ត៌មាន