ព្រះសីហនុ​ ៖​ ​​ឆ្នេរ​សមុទ្រ ​គឺ​ឆ្នេរ​សាធារណៈ ​ប្រជាពលរដ្ឋ ដែល​មក​កម្សាន្ត​តាម​ឆ្នេរសមុទ្រ ​ចង់​ក្រាលកន្ទេល ក្រាល​តង់ អង្គុយលេង​បាន​ដោយ​សេរី មិន​គិត​សេវា​ឡើយ តែ​ត្រូវ​ទុកដាក់ វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ស្អាត។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ ដាក់​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​ រដ្ឋបាល​ក្រុងព្រះសីហនុ នា​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​លោក​គួច ចំរើន បាន​បញ្ជាក់​ដូច្នេះ​ថា «ឆ្នេរសមុទ្រ គឺជា​ឆ្នេរ​សាធារណៈ​ ហើយ​បងប្អូន​ ដែល​មក​លេង​កម្សាន្ត​ អាច​ក្រាលកន្ទេល អង្គុយលេង ញាំ​អាហារ​បាន ដោយ​គ្មាន​បង់​សេវា​ឡើយ ហើយ​មិន​អនុញ្ញាត ​ឲ្យ​មានការ​វាតទី​ធ្វើជា​កម្ម​សិទ្ធិ​របស់​បុគ្គល​ណាមួយ​ឡើយ តែ​អាច​ដាក់​ជា​កន្ទេល សម្រាប់​ឲ្យ​បងប្អូន​មកពី​ឆ្ងាយ​ អាច​ជួល​អង្គុយ ដោយ​ត្រូវ​គិត​សេវា​សមរម្យ កន្ទេល ១ តម្លៃ ២,០០០ ឬ ៣,០០០​រៀល ជាដើម ក៏​ជា​ការ​ចូលរួម​ឲ្យ​អ្នក​មកលេង ទុកដាក់​សំរាម នៅ​មួយ​កន្លែង និង​វេច​ខ្ចប់ សម្អាត​បាន​ល្អ»។ នេះ​បើ​តាម​ការ​បង្ហោះ​​នៅ​លើ​ផេក​ហ្វេសប៊ុក​​របស់​លោក​ឈ្មោះ ​«ប្រជាជន ​ខេត្ត​ព្រះសីហនុ» ​កាលពី​រសៀល​ថ្ងៃ​ទី១១ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២០​នេះ៕