រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៩នាក់បន្ថែមទៀតក្នុងមូលដ្ឋានស្រុក/ក្រុងចំនួន១១

307

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៩នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។

ក្នុងសេចក្តីជូ​នដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ករណីរកឃើញថ្មីខាងលើ មាននៅក្នុងមូលដ្ឋានស្រុក/ក្រុងចំនួន១១ រួមមាន៖ ១- ក្រុងព្រៃវែង ចំនួន ៦នាក់, ២- ស្រុកពាមរក៍ ចំនួន ១៩នាក់, ៣-ស្រុកស្វាយអន្ទរ ចំនួន ១០នាក់, ៤- ស្រុកបាភ្នំ ចំនួន ៥នាក់, ៥- ស្រុកព្រះសេ្ដច ចំនួន ៥នាក់, ៦- ស្រុកកញ្ច្រៀច ចំនួន ៤នាក់, ៧- ស្រុកមេសាង ចំនួន ៣នាក់, ៨- ស្រុកពារាំង ចំនួន ២នាក់, ៩- ស្រុកពាមជរ ចំនួន ២នាក់,១០-ស្រុកកំពង់ត្របែក ចំនួន ២នាក់ និង១១-ស្រុកស៊ីធរកណ្តាល ចំនួន ១នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុក។

ដោយឡែក ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវឲ្យខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕

ប្រភព៖ក្រសួងព័ត៌មាន