គួរឲ្យអាសូណាស់បុរសម្នាក់កំពុងតែដើរតាមផ្លូវត្រូវរថយន្តបុកស្លា ប់ យ៉ាងអណោចអធ័មនៅក្នុងថ្លុកឈាម…

227

កំពង់ស្ពឺ៖បុរសម្នាក់កំពុងតែដើរនៅលើដងផ្លូវជាតិលេខ០៤ត្រូវបានរថយន្តម៉ាក-Rang Rover បើកបុកពេញទំហឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័មនៅក្នុថ្លុកឈាម ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង៣០នាទីយប់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នៅលើដងផ្លូវជាតិលេខ០៤ ត្រង់ចំណុចភូមិត្រពាំងអត់ទឹក ក្នុងឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់មិនស្គាល់អត្ដសញ្ញាណម្នាក់បានដើរស្មើរជើងនៅលើដងផ្លូវជាតិលេខ០៤ ខណៈពេលរូបគាត់មកដល់ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៦៧នឹង៦៨ ក៏ស្រាប់តែបានឃើញបុរសម្នាក់បើករថយន្តម៉ាក Rang-Rover ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាក់លេខភ្នំពេញ2Q-3292 មិនស្គាល់អត្ដសញ្ញាណ បើកបរក្នុងទិសដៅពីលិចទៅកើតហើយមានល្បឿនលឿនផងនោះមកបុកចំពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះផ្លោងខ្ទាតជាច្រើន ម៉ែត្រ បណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ចំណែកតៃកុងរថយន្តបង្កក៏បានបើកទ្វាររថយន្តចុះដាក់សាប៊ូគូទគេចខ្លួនបាត់ស្រមោលបន្សល់ទុកនៅពេលរថយន្តហើយនឹងសាកសពនៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅឯអធិការដ្ធាននគរបាលស្រុកភ្នំស្រួចដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមច្បាប់នៅពេលក្រោយ ។

ចំណែកសាកសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនឹងកោសល្យវិច្ឆ័យរួចរាល់ទើបស្រាវជ្រាវទងក្រុងគ្រួសារដើម្បីឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី

រាយការណ៍ដោយ-P.23