អគ្គិភ័យថ្មីមួយទៀតកើតឡើងនៅលើទីតាំងនៃរោងចក្រគីមីដែលត្រូវបានដុតបំផ្លាញនៅក្នុងប្រទេសថៃ

296

មានអគ្គិភ័យថ្មីមួយកាលពីថ្ងៃអង្គារ ដែលបានចាប់ផ្តើមនៅវេលាម៉ោង ១៦:៥៥នាទី ម៉ោងក្នុងស្រុក (0៩:55 GMT) គឺនៅមួយថ្ងៃបន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងមួយបានកើតឡើងនៅរោងចក្រផលិតស្នោផ្លាស្ទិចមួយនៅក្នុងស្រុក Bang Phli ក្នុងខេត្តសាមុតប្រាកាននៃប្រទេសថៃ។

បណ្តាញអ្នករាយការណ៍តាមប្រព័ន្ធអ៊ីនធើណេតបាននិយាយថា អគ្គិភ័យថ្មីមួយបានកើតឡើងកាលពីថ្ងៃអង្គារនៅទីតាំងរោងចក្រគីមីដែលបានឆេះនៅជាយក្រុងបាងកកនោះ ហើយវាត្រូវបានពន្លត់ដោយក្រុមពន្លត់អគ្គីភ័យក្នុងរយៈពេល ១៥នាទី។

ការផ្ទុះដ៏ខ្លាំងមួយបានកើតឡើងនៅឯរោងចក្រផលិតស្នោផ្លាស្ទិចមួយកាលពីថ្ងៃច័ន្ទ ដែលបណ្តាលឱ្យមនុស្សជាង ២០នាក់រងរបួស។ ការផ្ទុះនេះបានបង្កឱ្យមានអគ្គិភ័យដ៏ធំមួយដែលបណ្តាលឱ្យខូចខាតទាំងរោងចក្រ និងអគារ និងផ្ទះដែលនៅក្បែរនោះផងដែរ៕

ប្រភព៖ក្រសួងព័ត៌មាន