អាជ្ញាធរជាតិព្រះវិហារដាំដើមធ្នង់ចំនួន ១,១១៣ ដើម តាមដងផ្លូវចូលក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងឱកាសខួបលើកទី១៣ នៃការចុះប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក

319

ព្រះវិហារ៖ អាជ្ញាធរជាតិព្រះវិហារបានដាំដើមធ្នង់ចំនួន ១,១១៣ ដើម តាមដងផ្លូវចូលក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសខួបលើកទី១៣ នៃការចុះប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីអបអរសាទរក៏ដូចជា ចូលរួមលើកកម្ពស់បរិស្ថាន ។ ការរៀបចំពិធីអបអរសាទរដោយការដាំដើមឈើតាមដងផ្លូវជាតិលេខ៦២ ឆ្ពោះទៅកាន់ប្រាសាទព្រះវិហារក្នុងចម្ងាយផ្លូវ ១៥គីឡូម៉ែត្រនេះ មានគោលបំណងលើកកម្ពស់ទេសភាពតាមដងផ្លូវចូលទៅកាន់ប្រាសាទដើម្បីទាក់ទាញភ្ញៀវទេសចរផង និងដើម្បីបំផុសស្មារតី ប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន ព្រៃឈើ និងធនធានធម្មជាតិ ស្របតាមពាក្យស្លោក “រួមគ្នាថែរក្សាព្រៃឈើ និងធនធានធម្មជាតិ ដើម្បីបេតិកភណ្ឌរបស់យើង”។ ការដាំដើមឈើនេះនឹងជាសមិទ្ធផលថ្មីមួយបន្ថែមទៀត លើកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន ព្រៃឈើ និងធនធានធម្មជាតិ ដែលអាជ្ញាធរជាតិព្រះវិហារតែងតែងអនុវត្តប្រចាំឆ្នាំក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃ ការពារដំណុះកូនឈើធម្មជាតិ ការដាំកូនឈើឡើងវិញ និងសកម្មភាពទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការឈូសឆាយដីព្រៃជាដើម៕

ប្រភព៖ក្រសួងព័ត៌មាន