ស្ត្រីវ័យវ័យ៣៩ម្នាក់ជាឯកឧត្តមរដ្ធមន្ត្រី បានស្លា ប់បាត់បង់ជីវិតភ្លាមៗក្រោយពេលរូបគាត់បានជិះម៉ូតូបត់ត្រឡប់បកក្រោយមិនប្រយ័ត្នត្រូវបានរថយន្តបុកពេញទំហឹង…

427

ព្រះវិហា៖ស្រ្តីវ័យ៣៩ឆ្នាក់ម្នាក់មានឋានន្តរៈស័កជាឯកឧត្តមរដ្ឋមន្ត្រីកំពុងជិះម៉ូតូហើយរូបគាត់បានបត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៦៤ ត្រង់ចំណុចបាក់ភ្លុក ស្ថិតក្នុងភូមិត្រយ៉ងជើង ឃុំត្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហា ជនរងគ្រោះមាន ឈ្មោះ រាឃីម ភេទស្រី អាយុ៣៩ ឆ្នាំ រស់នៅភូមិត្រយ៉ងជើង ឃុំត្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ យោងតាមប្រភពព័ត៌មានដែលយើងទទួលបានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង គេបានឃើញស្រ្តីជាជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវឆ្លាម ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខព្រះវិហា1C-6683 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦៤ ក្នុងទិសដៅស្របគ្នាហើយក៏បានត្រឡប់បត់ក្រោយមិនប្រយ័ត្ន ខណៈពេលនោះក៏ស្រាប់តែមានរថយន្តNAVARA ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាក់លេខខេមរៈភូមិន្ទ02-2-4462 បើកបរក្នុងល្បឿនលឿនមកបុកចំពេញទំហឹង បណ្ដាលឲ្យស្ត្រីជនរងគ្រោះបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកម៉ូតូហើយនិងរថយន្តបានរងការខូចខាតផ្នែកខាងមុខស្ទើតែទាំងស្រុង រីឯតៃកុងរថយន្តបង្ករមិនមាននរណាម្នាក់ស្គាល់អត្ដសញ្ញាណរបស់គេឡើយ ហើយក៍បានលាបសាប៊ូគូទ ចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោលបាត់តែម្ដង។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងកើតហេតុនោះភ្លាមដើម្បីធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកគូលែន រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមច្បាប់នៅពេលក្រោយ

រាយការណ៍ដោយ=P.23