ភ្នំពេញ៖បុរសម្នាក់បើករថយន្តក្នុងលឿនលឿនដូចហោះហើយខ្វះការប្រុងប្រយ័ត្ន ក៏បានបួងចង្កូតគេចពីរថយន្តមួយគ្រឿងដែលកំពុងបើកបរនៅខាងមុខទើបបណ្ដាលឱ្យបួងចង្កូតជ្រុលទៅបុកផ្ទះផ្ទះប្រជាពលរដ្ឋពេញទំហឹងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣៥នាទីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវមាត់ទន្លេឆ្ពោះទៅអូតែសុខា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកហាយឡិនឌ័រពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AI-2771 បើកធ្វើដំណើរតាមផ្លូវមាត់ទន្លេក្នុងល្បឿនលឿនដូចហោះតម្រង់ទៅអូតែលសុខា ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានបើកគេចពីរថយន្តមួយគ្រឿងដែលធ្វើដំណើរនៅខាងមុខទើបបួងចង្កូតយកមកវិញមិនទាន់ជ្រុលទៅបុកចូលផ្ទះរបស់ជាពលរដ្ឋពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងបង្ករការភ្ញាក់ផ្អើលទាំងយប់ តែសំណាងល្អមិនបណ្ដាលឱ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហើយត្រួតពិនិត្យមើលរួចរាល់ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ឱ្យចុះមកយករថយន្តបង្កទៅរក្សាទុកនៅកន្លែងអធិការរដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រងចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាជាមួយនឹងម្ចាស់ផ្ទះ។
រាយការណ៍ដោយ-P.23