កណ្ដាល៖មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែប្រជាពលរដ្ធបានប្រទះឃើញសាកសពដេកស្លា ប់រលួយអស់នៅសល់តែគ្រោងឆ្អឹងនៅក្នុងព្រៃល្បះជាប់នឹងរបងវត្តព្រែកអំបិល ទល់មុខនឹងវិទ្យាល័យ ហ៊ុន សែន ព្រែកអំបិល សង្ស័យថាជាករណីឃាតកម្មសម្លាប់ហើយយកមកបោះចោលដើម្បីបំបិទភស្តុតាង ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងភូមិរាយការណ៍ជូនទៅប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីរសៀល ថ្ងៃទី០៧ ខៃកក្កដា ឆ្នាំ២០២១ក្នុងឃុំព្រែកអំបិល ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្ដាល ចំណែកសាកសពដែលបានប្រទះឃើញនេះមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណឬសាច់ញាតិនិងឈ្មោះរបស់គាត់នៅឡើយទេ។
ក្រោយពីបានទទួលដំណឹងនេះភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលនិងចងខ្សែហ៊ុំព័ទ្ធជុំវិញកន្លែងសាកសពដែលនៅសល់តែគ្រោងឆ្អឹងនេះទុកឲ្យសមត្ថកិច្ចជំនាញចុះមកធ្វើកោសលវិច្ច័យនិងស្រាវជ្រាវបន្ត ថាតើសាកសពមួយនេះស្លាប់ដោយសារតែជំងឺឬមួយក៏ជាករណីឃាតកម្មសម្លាប់ហើយយកមកបោះចោលជាការបំបិទភស្តុតាង។
បន្ទាប់ពីបានទទួលដំណឹងនេះពីសមត្ថកិច្ចថ្នាក់ក្រោមរួចមក លោក ឧត្តមសេនីយ៍ទោ ដ សុចិត្ត ស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល ក៏បានបញ្ជាសមត្ថកិច្ចជំនាញរបស់លោកជាបន្ទាន់ឱ្យប្រញាប់ចុះមកត្រួតពិនិត្យមើលនិងធ្វើការស្រាវជ្រាវបន្ថែមទៀតករណីមួយនេះ រីឯគ្រោងឆ្អឹងសាកសពក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសលវិច្ច័យនិងត្រួតពិនិត្យរួចរាល់ហើយក៏បានប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋានយកឆ្អឹងទៅបូជាតាមប្រពៃណីផងដែរ។
រាយការណ៍ដោយ-P.23