ម៉ូតូព្រលះគ្នាជាមួយនឹងរថយន្តលាន់ដូចរន្ទះបណ្ដាលឲ្យបុរសពីរនាក់រងរបួសសន្លប់ស្ដូកស្ដឹងខ្ទាតពេញផ្លូវត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ…

284

ភ្នំពេញ៖បុរសពីនាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តកូរ៉េពេញទំហឹងបណ្ដាលឲ្យម្ចាស់ម៉ូតូនឹងរួមដំណើរខ្ទាតពេញផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង០០នាទីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសពីរនាក់ជិះម៉ូតូម៉ាកនិចពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IP-6090 ជិះឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ខណៈពេលមកដល់ត្រង់ចំណុចផ្លូវចូល ក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តកូរ៉េម៉ាក់គៀរបិទឃ្លុបជិតពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AV-8231 ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាបុកពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូទាំងពីរនាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះដើម្បីត្រួតពិនិត្យមើលហើយទាក់ទងទៅផ្នែកជំនាញចរាចរណ៍ឱ្យចុះមកធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

រាយការណ៍ដោយ-P.23