អន្តរជាតិ៖ កាលពីថ្ងៃអង្គាររដ្ឋមន្ត្រីការបរទេសសិង្ហបុរីបាននិយាយថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងធ្វើការពន្លឿនការអនុវត្តការមូលមតិគ្នា ៥ ចំណុចដែលមេដឹកនាំរបស់ពួកគេបានដោះស្រាយដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ។
លោក Vivian Balakrishnan បានសរសេរឆ្លើយតបនឹងសំណួររបស់សភាថា“ យើងទទួលស្គាល់ថាការអនុវត្តនូវការព្រមព្រៀងមាន ៥ ចំណុចមានភាពយឺតយ៉ាវនិងមានការខកចិត្តបន្តិចបន្តួច” ។លោកបានបន្តទៀតថា “យើងកំពុងធ្វើការនៅក្នុងអាស៊ានដើម្បីពន្លឿនដំណើរការក្នុងគោលបំណង បញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ាហើយកំណត់វាឡើងវិញនៅលើមាគ៌ានៃការចរចាដោយផ្ទាល់ ដែលនឹងនាំឱ្យមានភាពប្រក្រតី សន្តិភាពនិងស្ថេរភាពសម្រាប់រយៈពេលវែង”។
នៅក្នុងខែមេសាអាស៊ានបានប្រកាសការមូលមតិគ្នា ៥ ចំណុចឆ្ពោះទៅរកការដោះស្រាយវិបត្តិទោះបីមិនទាន់មានពេលវេលាណាមួយត្រូវបានព្រមព្រៀងគ្នាក៏ដោយ។កាលពីខែមុនមហាសន្និបាតអង្គការសហប្រជាជាតិបានអំពាវនាវឱ្យបញ្ឈប់ការនាំចូលអាវុធទៅកាន់ប្រទេសមីយ៉ាន់ម៉ានិងបានជំរុញឱ្យយោធាគោរពលទ្ធផលនៃការបោះឆ្នោតខែវិច្ឆិកានិងដោះលែងអ្នកទោសនយោបាយរួមទាំងលោកស្រីAung San Suu Kyi ផងដែរ៕
ប្រភព៖ក្រសួងព័ត៌មាន