ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សំដីប្រេសិតរបស់ប្រទេសអ៊ីរ៉ង់ប្រចាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Kazem Garibadadi ដែលបាននិយាយថា អ៊ីរ៉ង់បានជូនដំណឹងដល់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) អំពីចេតនារបស់ខ្លួនក្នុងការចាប់ផ្តើមបង្កើនផលិតកម្មសារធាតុអ៊ុយរ៉ានីញ៉ូមចំនួន ២០ភាគរយដើម្បីផលិតចានប្រេងឥន្ធនៈសម្រាប់ម៉ាស៊ីនរ៉េអាទ័រស្រាវជ្រាវរបស់ទីក្រុងតេអេរ៉ង់។ ។
ទូរទស្សន៍នេះបានដកស្រង់សម្តីប្រេសិតអ៊ីរ៉ង់ដែលបាននិយាយថា «ចានប្រេងឥន្ធនៈដែលផលិតពីសារធាតុអ៊ុយរ៉ានីញ៉ូម គឺជាប្រភេទឥន្ធនៈនុយក្លេអ៊ែរទំនើបដែលបច្ចេកវិទ្យាផលិតកម្មនេះមានតែនៅក្នុងប្រទេសមួយចំនួនតូចប៉ុណ្ណោះ»។
លោក Garibadadi បាននិយាយថា «កាលពី ៣ឆ្នាំមុន ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមធ្វើការស្រាវជ្រាវនៅក្នុងវិស័យនេះ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី ចានប្រេងឥន្ធនៈថ្មីនឹងត្រូវបានផលិតជាមួយនឹងសារធាតុ អ៊ុយរ៉ានីញ៉ូមចំនួន ២០ភាគរយបន្ថែមទៀត»។
លោកបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាថ្មីនេះក៏នឹងជួយសម្រួលដល់ការប្រើប្រាស់ឱសថនុយក្លេអ៊ែរឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពផងដែរ៕
ប្រភព៖ក្រសួងព័ត៌មាន