រថយន្តក្រឡុកស៊ីម៉ង់ត៍ព្រលះគ្នាជាមួយនឹងម៉ូតូហ្សូម័របណ្ដាលឱ្យជនរងគ្រោះបាក់ជើងទាំងសងខាង…

264

ភ្នំពេញ៖បុរសម្នាក់ត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារតែបានជិះម៉ូតូទៅបុកជាមួយនឹងររថយន្តក្រឡុកស៊ីម៉ង់ត៍ពេញទំហឹងនៅតាមមហាវិថីឈ្នះឈ្នះ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង៣០នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុចនិងផ្លូវមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ចោមចៅទី០៣ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូហ្សូម័រពណ៌ ក្រហមលាយស មួយគ្រឿងពាក់ស្លាកលេខកណ្ដាល1X-7311 ជិះធ្វើដំណើរតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ខណៈពេលដល់ត្រង់ចំណុចនិងភ្លើងស្តុប ក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ង់ត៍ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3F-5402 បុកពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះបោកទៅនឹងថ្នល់រងរបួសបាក់ជើងទាំងសងខាងយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យពេទ្យ ចំណែកម៉ូតូជនរងគ្រោះបានរងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលក៏បានទាក់ទងទៅផ្នែកជំនាញឱ្យចុះមកធ្វើការវាស់វែងរួចរាល់ក៍បានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

រាយការណ៍ដោយ-P.23