ពិតជាគួរឲ្យរន្ធត់មែនទែនបុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយនឹងរថយន្តបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ…

289

កណ្ដាល៖បុរសម្នាក់បានជិះម៉ូតូរបស់ខ្លួនទៅទាក់ដែចង្កូតជាមួយនឹងរថយន្តបណ្ដាលឲ្យដួលបោកក្បាលស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអណោចអាធ័មជាមួយរថយន្តមិនចាំហើយនឹងស្លាកលេខ បានបើករត់គេចខ្លួនបាត់ស្រមោល ។

ហេតុនេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង១៥នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១០៥ ត្រង់ចំណុចនឹងស្តុបតាល ក្នុងសង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល សពជនរងគ្រោះ មាន ឈ្មោះ អី ស្រស់ ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរ ជារដ្ឋាករទឹក ស្រុកកំណើតរស់នៅភូមិព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកPCX ពណ៌សលាយក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IQ-1134 ជិះធ្វើដំណើរតាមបណ្ដោយផ្លូនលេខ១០៥ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់នឹងចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅទាក់ដៃចង្កូតជាមួយរថយន្តមិនចាំម៉ាកនឹងស្លាកដួលបោកក្បាលទៅនឹងថ្នល់ប្រកាច់ស្លាប់ភ្លាមៗមួយរំពេច រីឯរថយន្តបង្កនោះក៏បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានគុកបានចុះទៅដល់ត្រួតពិនិត្យមើល ហើយក៏បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ឱ្យចុះមកធ្វើការវាស់វែងរួចរាល់បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកអធិការដ្ឋាននគរបាលក្រុងទឹកខ្មៅ ខេត្តកណ្ដាល រួចក៏បាននាំក្រុមគ្រួសារជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បី ឆែកកាំមេរ៉ាសុវត្ថិភាពមើលនិងស្រាវជ្រាវតាមចាប់ជនបង្កយកមកធ្វើការដោះស្រាយគ្នាទៅតាមច្បាប់

ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងកោសល្យវិច្ច័យរួចរាល់ក៏បានប្រគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី

រាយការណ៍ដោយ-P.23