រថយន្តធុនធំទម្ងន់៦តោនដឹងសំពីងសំពោងបានបាក់ជន្ទល់កង់ខាងមុខទល់ដីបណ្ដាលឱ្យក្រឡាប់ផ្ងារជើងចាក់អស់ចោលរាយប៉ាយតែផ្លូវ..

319

ព្រៃវែង៖រថយន្តទម្ងន់៦តោនមួយគ្រឿងដឹកអុសសំពីងសំពោងលើសទម្ងន់បណ្ដាលឱ្យបាក់ជន្ទល់កង់ម្ខាងផ្នែកខាងមុខក្រឡាប់ផ្ងារជើងចាក់អុសចោលរាយពេញផ្លូវ សំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១នឹង៣៥នាទីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នូវត្រង់កំណាត់ផ្លូវជាតិលេខ០៨ ស្ថិតក្នុងភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុកពារាំងខេត្តព្រៃវែង យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តដឹកអុសធុនធំក្បាលពណ៌សមួយគ្រឿងពាក់ស្លាកលេខព្រះសីហនុ3A-5117 ដឹកអុសសំពីងសំពោង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ០៨ក្នុងទិសដៅកើតទៅលិច ខណៈពេលកើតហេតុខាងលើ ក៏បានបាក់ដងជន្ទល់រថយន្តពីខាងក្រោមទើបបណ្ដាលឲ្យកើលក្រឡាប់ផ្កាប់ផ្ងារចាក់អុសចោលរាយពេញតែផ្លូវ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ពិនិត្យមើលករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺមិនបណ្ដាលឱ្យមានប៉ះពាល់ដល់ផ្ទះជាពលរដ្ឋឬរងការគ្រោះថ្នាក់ដល់មនុស្សនិងការខូចខាតដល់សម្បត្តិសាធារណៈឡើយ ទើបសមត្ថកិច្ចអនុញ្ញាតឱ្យម្ចាស់ហៅរថយន្តមកស្ទូចរថយន្តដែលបានរងការខូចខាតនេះទៅធ្វើការជួសជុលដោយខ្លួនឯង។

រាយការណ៍ដោយ-P.23