បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណចំនួន4សង្កាត់ ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ចាប់ផ្តើមចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី10 ខែកក្កដា ឆ្នាំ2021 ដែលមានចំនួន08ទីតាំង ជំហ៊ានដំបូងចាក់ស្រោចប្រជាពលរដ្ឋប្រមាណ6ម៉ឺននាក់។
ទីតាំងចាក់វ៉ាកសាំងនៅក្នុង សង្កាត់ព្រះពន្លាមាន02ទីតាំង៖ នៅវត្តចមសទ្ធាវាស (ហៅវត្តស្វាយចាស់ ) និង វត្តសមាធិផល។ នៅសង្កាត់កំពង់ស្វាយមាន02ទីតាំង៖ នៅសាលាសិក្សាហ៊ុនសែនសូភី និងសាលាបឋមសិក្សាប៉ោយសូភី។នៅសង្កាត់អូរអំបិលមាន02ទីតាំង៖ សាលាបឋមសិក្សាគោរដ្ឋាន និងទីបញ្ជាការតំបន់ប្រតិបត្តការសឹករងបន្ទាយមានជ័យ។ ចំណែកនៅសង្កាត់ទឹកថ្លាមាន02ទីតាំង៖ នៅសាលាបឋមសិក្សាគាប និងទីបញ្ជាការតំបន់ប្រតិបត្តការសឹករងបន្ទាយមានជ័យ។
ឆ្លៀតក្នុងឱកាសចុះមកត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងនេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖ ដោយមានការគិតគូរពីប្រមុខថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំពុះពារ ស្វះស្វែងរកវ៉ាក់សាំងសម្រាប់ចាក់ជូនដល់បងប្អូនពលរដ្ឋ ដើម្បីបង្ការជម្ងឺកូវីដ-19 ដែលកំពុងតែយាយីពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយេីងផងដែរ។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា៖ សម្រាប់បងប្អូនដែលទទួលបានវ៉ាក់សាំងហេីយក៏ដោយ ក៏មិនត្រូវមេីលស្រាលជម្ងឺកូវីដ-19នោះដែរ ព្រោះវាអាចឆ្លងគ្រប់ពេល បេីសិនជាយេីងមានការធ្វេសប្រហែស ហេីយយេីងក៏ត្រូវតែបន្តចូលរួមអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ពិសេសអនុវត្តវិធាន “3ការពារ និង3កុំ” ឲ្យបានទាំងអស់គ្នា ដេីម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលជម្ងឺកូវីដ-19ចូលសហគមន៍ នឹងឈានដល់ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍20 កុម្ភៈ ឲ្យបានឆាប់ៗនាពេលខាងមុខនេះ។
គូរបញ្ជាក់ផងដែរថា៖ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននិងកំពុងដំណេីរការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-19 ជូនប្រជាពលរដ្ឋព្រះសង្ឃ កម្មករ កម្មការីនី មានរយៈពេល10ថ្ងៃរួចមកហើយ រហូតមកទល់និងថ្ងៃទី10 ខែកក្កដានេះ ចាក់ជូនប្រជាពលរដ្ឋប្រមាណ6ម៉ឺននាក់ដូចគ្នា៕
ប្រភព៖ សៅ នៅ