ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នទៅបុកជាមួយនឹងរថយន្តពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាងតែសំណាងល្អម្ចាស់បានរងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង១០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ២០១១ ត្រង់ចំណុចភូមិច្រេស ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នូវមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកតូព្រូសពណ៌ប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AX-5416 បើកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០១១ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់ទេមានបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពីពណ៌ទឹកក្រូចលាយសមួយគ្រឿងពាក្យស្លាកលេខភ្នំពេញ1GM-6421 ជិះធ្វើដំណើរក្នុងល្បឿនលឿនហើយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនឹងរថយន្តពេញទំហឹងបណ្ដាលឲ្យរងការខូចខាត រីឯម្ចាស់ម៉ូតូបានរងរបួសស្រាល
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលនិងធ្វើការវាស់វែងរួចរាល់ក៏បានទុកពេលឲ្យភាគីទាំងពីរធ្វើការចរចាគ្នាសងជាសំណងការខូចខាតទៅដល់ភាគីខាងរថយន្តដើម្បីបញ្ចប់រឿង។
រាយការណ៍ដោយ-P.23