ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងលាន់ដូចរន្ទះបណ្ដាលឱ្យមានមនុស្សចំនួន៣នាក់បានរងរបួសធ្ងន់និងស្រាល៣នាក់ផងដែរ…

279

ភ្នំពេញ៖ ម៉ូតូពីគ្រឿងបានបើកវ៉ាជែងជាមួយនឹងរថយន្តមិនផុតជ្រុលទៅបុកគ្នាពេញទំហឹង បណ្ដាលឲ្យភាគីទាំងពីររង់របួសធ្ងន់និងស្រាលចំនួន ៣នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង៥នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទូក ខណ្ឌកំបូល រាជធានីភ្នំពេញ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1DG-6742 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពីពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IL-3041 ជិះស្របទិសដៅគ្នាក្នុងល្បឿនលឿនហើយក៏បានវ៉ាជែងមិនផុតក៏ជ្រុលទៅបុកគ្នាពេញទំហឹងដួលបោកទៅនឹងថ្នល់បណ្តាលឲ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ឯភាគីទាំងពីរបានរងរបួសធ្ងន់និងស្រាលចំនួន​ ៣នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ទើបទាក់ទងទៅជំនាញឱ្យចុះមកធ្វើការវាស់វែង និងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនូវឯអធិការដ្ឋាននគរបាលខ័ណ្ឌ កំបូលរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

រាយការណ៍ដោយ-P.23