រថយន្ត២គ្រឿងបុកគ្នានូវផ្លូវបំបែកជាបួនពេញទំហឹងមណ្តាលឲ្យរងការខូចខាតទាំងសងខាងតែសំណាងល្អគ្មាននណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងករណីនេះទេ…

296

ភ្នំពេញ៖រថយន្តពីរគ្រឿងបានព្រលះគ្នានៅផ្លូវបំបែកជាបួនពេញទំហឹងបណ្ដាលឱ្យរថយន្តរងការខូចខាតទាំងសងខាងតែសំណាងល្អមិនមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍ចរាចរណ៍នេះទេ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២នឹង៤០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ៥២៨ កែងនឹផ្លូវ២៨១ ស្ថិតក្នុងសង្កាត់បឹងកក់ទី០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នូវមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញរថយន្តម៉ាកហាយឡិនឌ័រពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AQ-2892 ជិះលក្ខណៈជាក្រុមគ្រួសារបើកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥២៨ ក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួន ក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកមីស៊ុយមីសុីពណ៍ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AB-6405 បើកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨១ក្នុងទិសដៅបញ្ច្រាស់គ្នាជ្រុលមកបុកពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតផ្នែកខាងមុខ តែសំណាងល្អមិនមាននរណាម្នាក់គ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងកើតហេតុនោះភ្លាមដើម្បីធ្វើការវាស់វែងនឹងយករថយន្តទាំងពីគ្រឿងមកដាក់អែបខាងផ្លូវរួចទុកពេលឲ្យភាគីទាំងពីរធ្វើការចរចាគ្នាសងជាសំណងដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែង។

រាយការណ៍ដោយ-P.23